ក្រុម​កីឡា ការ៉ាតេ នគរបាល​ជាតិ​កម្ពុជា ដណ្ដើម​បាន​​មេដាយ​ ៩ ហើយ

  • 2019-08-14 02:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្លង​កាត់​ការ​ប្រកួតរយៈពេល ២ថ្ងៃនេះ ក្រុមកីឡា ការ៉ាតេ របស់​អង្គភាព​កីឡា​នគរបាលជាតិកម្ពុជា ដណ្ដើម​បាន​​មេដាយ ចំនួន ៩ ក្នុងនោះ មេដាយមាស ៧ និងប្រាក់ ២ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ អង្គភាពកីឡាក្រសួងមហាផ្ទៃ នៅ​ល្ងាច​ថ្ងៃ​ទី ១៣ សីហា។

ការ​ទទួល​បាន​មេដាយ​នេះ ដោយ​ប្រជែង​លើ​ប្រភេទ​វិញ្ញាសារខុសៗគ្នា ដូច​ជា៖

១. កីឡាការិនី សុីម ស្រីនីន ប្រកួតលើវិញ្ញាសារ កាតាឯកត្តជន អាយុ 18 ឆ្នាំ ឡើងទៅ ដណ្ដើមបាន មេដាយមាស ១។

២ .កីឡាការិនី ឆន ស្រីភា ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 55គីឡូក្រាម ដណ្ដើមបាន មេដាយមាស ១។

៣ .កីឡាការិនី ផុន គិមស្រៀង ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 60 គីឡូក្រាម ដណ្ដើមបាន មេដាយមាស ១។

៤ .កីឡាករ ឆេង ចន្ទ័ដារ៉ារតនៈ ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 65 គីឡូក្រាម ដណ្ដើមបាន មេដាយប្រាក់ ១។

៥ .កីឡាករ គីម សុវណ្ណារ៉ា ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 70 គីឡូក្រាម ដណ្ដើមបាន មេដាយមាស ១។

៦ .កីឡាករ ហន ឆានី ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 75 គីឡូក្រាម ដណ្ដើមបាន មេដាយមាស ១។

៧ .កីឡាករ កាក់ សីលាបញ្ញា ប្រកួតលើវិញ្ញាសារ ប្រយុទ្ធឯកត្តជន 80 គីឡូក្រាម ដណ្ដើមបាន មេដាយមាស ១។

.ប្រកួតលើវិញ្ញាសារ ប្រយុទ្ធក្រុមបុរស អាយុ18ឆ្នាំ ឡើងទៅ ដណ្ដើមបាន មេដាយមាស ១ មាន កីឡាករ ឡាច ចន្ទ័ដារ៉ា, កាក់ សីលាបញ្ញា, ហន ឆានី, គីម សុវណ្ណារ៉ា និង ឆេង ចន្ទ័ដារ៉ារតនៈ

.និងចុងក្រោយ ប្រកួតលើវិញ្ញាសារ ប្រយុទ្ធក្រុមនារី អាយុ18ឆ្នាំ ឡើងទៅ ដណ្ដើមបាន មេដាយ​ប្រាក់ ១ មានកីឡាការិនី, ឆន ស្រីភា, ផុន គិមស្រៀន និង ស៊ីម ស្រីនីន

គិត​ត្រឹម​យប់ថ្ងៃទី១៣ សីហា នេះដែរ អត្តពលិកកម្ពុជា​នៃ​អង្គភាពកីឡាក្រសួងមហាផ្ទៃ ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន ២៧ លើ​កីឡា​ប្រភេទ​ផ្សេង​ទៀត ហើយ​ដោយ​ក្នុង​នោះ​មាន​មេដាយ​មាស ១២ មេដាយ ប្រាក់ ៩ និង មេដាយ សំរឹទ្ធ ៦ គ្រឿង ពីព្រឹត្តិការណ៍ កីឡានគរបាលពិភពលោក លើទី១៨ ឆ្នាំ២០១៩ នៅប្រទេសចិន៕

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;