ថៃ គ្រោង​ផ្តល់​ការលើកលែង​វីសា ដល់​ជនជាតិ​ចិន និង​ឥណ្ឌា

  • 2019-08-15 02:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ទេសចរណ៍ និង​កីឡាថៃ កំពុង​រង់ចាំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្រ្តី ក្នុងការ​អនុញ្ញាត​លើ​ការផ្តល់​ទិដ្ឋាការ (វីសា) ដល់​ភ្ញៀវទេសចរ​ចិន និង​ឥណ្ឌា រយៈពេល១ឆ្នាំ។ នេះបើតាម​ការ​ចុះផ្សាយ​របស់ Bangkok Post កាលពីថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩។

រូបថត៖ វិបសាយ asia.nikkei
លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ថៃ បញ្ជាក់​ថា ប្រសិន​បើគម្រោង​នេះ ត្រូវបាន​យល់ព្រម ការ​លើកលែង​ទិដ្ឋាការ​នេះ នឹង​ត្រូវធ្វើឡើង​ពីដើម​ខែវិច្ឆកា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០២០។

លោក​បន្តថា ការ​ផ្តល់​វីសា​ដោយ​ឥតគិតថ្លៃនេះ គឺ​ជាគោលនយោបាយ​បន្ទាន់មួយ ដោយសារតែ​ចំនួន​ទេសចរ​ចូលមកប្រទេសថៃ អាចនឹងមិនគ្រប់ចំនួន​គោលដៅ។

ការលើកលែង​ទិដ្ឋាការ​នេះ នឹង​អនុញ្ញាត​ឱ្យ​ធ្វើដំណើរ​នៅក្នុង​ប្រទេស​ថៃ រយៈពេល​១៥ថ្ងៃ។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ថៃ បាន​ឱ្យដឹងថា ឆមាសទី១ នៃឆ្នាំ​២០១៩ ថៃទទួលបាន​ទេសចរ​ចំនួន​ជាង ១៩,៧៦លាននាក់ កើនឡើង ១,៤៨ភាគរយ បើធៀបនឹង​រយៈពេល​ដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែ​ភ្ញៀវទេសចរចិន បែរជាធ្លាក់ចុះ ៤,៧៣ភាគរយ ពោលគឺ​មានចំនួនជាង ៥,៦៥លាននាក់​ប៉ុណ្ណោះ៕

ប្រភព៖ Bangkokpost ប្រែសមួល៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;