ឆ្នាំ​នេះ​ Apple ដាក់ឈ្មោះ iPhone ខុសប្លែកពីឆ្នាំមុនដាច់

  • 2019-08-15 02:47:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ប្រកាស​ iPhone ថ្មី​ជិត​មក​ដល់​មែន​ទែន​ហើយ ដំណឹង​របស់​ iPhone ថ្មី​ទាំង​បី​នេះ​លេច​ស្ទើរ​គ្មាន​សល់​។ នៅ​ថ្ងៃ​នេះ​ ក្រុមហ៊ុន​ផលិត​សំបក​ការពារ (ESR) ​ឲ្យ​ iPhone ទាំង​បី​បាន​បង្ហោះ​តារាង​មួយ​របស់​ខ្លួន​ក្នុង​ន័យ​លក់​សំបក​ទូរសព្ទ​ ប៉ុន្តែ​មាន​ភ្ជាប់​មក​ជាមួយ ឈ្មោះ​ថ្មី និង​ ពណ៌​ថ្មី​របស់ iPhone ទាំង​បី​។

ឆ្នាំ​នេះ Apple កែ​ឈ្មោះ​ iPhone ទាំង​បី​ទៅ​ជា ៖

  • iPhone 11 ស្នងតំណែង iPhone XR

  • iPhone 11 Pro ស្នងតំណែង​ iPhone XS

  • iPhone 11 Pro Max ស្នងតំណែង iPhone XS Max

ចំពោះ​ទំហំ​អេក្រង់​វិញ​គឺ​នៅ​ទំហំ​ដដែល​គឺ iPhone 11 (៦,១ អ៊ីញ), 11 Pro (៥,៨ អ៊ីញ), 11 Pro Max (៦,៥ អ៊ីញ) ។ នៅមាន​ការ​បន្ថែម​ពណ៌​ថ្មី​ទៅ​លើ​ iPhone ប្រភេទ​ ''Pro'' ទាំង​ពីរ​ផង​ដែរ​ គឺ ​ពណ៌​បៃតង​ចាស់ (dark greeen) ដែល​ជាពណ៌​ទី​បួន​ ក្រៅ​ពី​ពណ៌​ប្រផេះ​ ប្រាក់​ និង​មាស​៕

ចុចអាន ៖ កត់​ចំណាំ​ទុក! ថ្ងៃ​ដែល​អាច​ប្រកាស​និង​ដាក់​លក់ iPhone 11 ​លើ​ទីផ្សារ

ប្រភព៖ GSMarena ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

;