Balart ផ្ដាំ​ទៅ ចាន់ រតនា​ យ៉ាងឡូយ​មុន​ការ​ប្រកួត​ថ្ងៃ​ស្អែក​មក​ដល់

  • 2019-08-15 04:31:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​សញ្ជាតិ​គុយបា Gustavo Balart បាន​និយាយ​ថា គេ​នឹង​ឈ្នះ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​លើ​កីឡាករ​កម្ពុជា ចាន់ រតនា ក្នុង​សង្វៀន ONE Championship។

រតនា និង Balart​ នឹង​ត្រូវ​ជួប​គ្នា​លើ​សង្វៀន ONE : Dreams of Gold ​ដែល​រៀបចំ​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ។ Balart​ ជា​កីឡាករ​ធ្លាប់​មាន​បទពិសោធន៍​ប្រកួត​លើ​សង្វៀន ONE ម្ដង​ប៉ុណ្ណោះ កាល​ពី​ខែ​មេសា ឆ្នាំ ២០១៩ ដោយ​កាល​នោះ​ចាញ់​​ពិន្ទុ​កីឡាករ​ជប៉ុន Tatsumitsu Wada ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន Flyweight Grand Prix។

មុន​ការ​ប្រកួត​​មក​ដល់​កីឡាករ​ដែល​ជា​ម្ចាស់​មេដាយ​មាស​កីឡា​ចំបាប់​ព្រឹត្តិការណ៍ Pan American Game បាន​ផ្ញើ​សារ​​ថា រតនា​នឹង​ចាញ់​ការ​ប្រកួត​នៅ​ថ្ងៃស្អែក។ Balart មាន​បទពិសោធន៍​ប្រកួត MMA ១០​ដង ឈ្នះ​៨ ចាញ់​២។

យ៉ាងណាមិញ ជើង​ខ្លាំង​កម្ពុជា​​ចាន់ រតនា​ក៏​បាន​ត្រៀម​រួចរាល់ និង​បាន​សិក្សា​ច្រើន​ពី​ដៃ​គូ។ ត្បិត​ Balart មាន​កម្ពស់​មិន​សូវ​អំណោយផល​មែន តែ​រតនា​មិន​ហ៊ាន​មើល​ងាយ​ដៃ​គូ​ឡើយ។ ជំនួប​រវាង​កីឡាករ​ទាំង​២​នឹង​វាយ​គូ​ទី៦ មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ឆាណែល Youtube របស់ ONE Championship៕​​

អត្ថបទ៖ ហេង សុធារិទ្ធិ

;