រដ្ឋបាលខេត្តព្រះសីហនុ អាជីវករ លក់ដូរនៅឆ្នេរអូរឈើទាល នឹងមានតូបគំរូថ្មីសម្រាប់ការលក់ដូរ
- 2019-08-16 04:02:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលខេត្តព្រះសីហនុ អាជីវករ លក់ដូរនៅឆ្នេរអូរឈើទាល នឹងមានតូបគំរូថ្មីសម្រាប់ការលក់ដូរ
ចន្លោះមិនឃើញ
អាជីវករ លក់ដូរនៅឆ្នេរអូរឈើទាល នៅខេត្តព្រះសីហនុ នឹងមានតូបគំរូថ្មីសម្រាប់ការលក់ដូរ។ នេះបើតាមការបង្ហោះនៅលើផេក ហ្វេសបុករបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំបង្ហាញប្លង់តូបគំរូថ្មីដល់អាជីវករកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ ។
តាមការបង្ហាញរបស់មន្ត្រីមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ បានបញ្ជាក់ថា តាមប្លង់សាងសង់តូបគំរូថ្មីនៅឆ្នេរអូរឈើទាលមាន ២ប្រភេទ គឺតូបទោល និងតូបភ្លោះ ដែលគណកម្មការបានចុះវាស់កំណត់។
លោក គួច ចំរើន បានសំណេះសំណាលជាមួយអាជីវករលក់ដូរនៅឆ្នេរអូរឈើទាលថា តាមការឯកភាពរបស់គណកម្មការឆ្នេរ បានរៀបចំគំរូប្លង់តូប ដើម្បីឱ្យបងប្អូនយកទៅសាងសង់តាមគំរូថ្មីមានរចនាបទ សោភ័ណភាពក្នុងការទាក់ទាញភ្ញៀវ ហើយមន្ត្រីជំនាញនៅរង់ចាំជួយសម្របសម្រួលដើម្បីឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន។
លោក ក៏បានបន្តថា បងប្អូនត្រូវជម្រុញការសាងសង់ឱ្យបានលឿន ដើម្បីត្រៀមរៀបចំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យឆ្លងឆ្នាំសកល នឹងធ្វើឲ្យតំបន់ឆ្នេរអូរឈើទាល ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញជាងគេ ក្នុងចំណោមតំបន់ឆ្នេរផ្សេងៗទៀតក្នុងក្រុងព្រះសីហនុ ៕
ចុចអាន៖
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងសាងសង់ផ្លូវក្រោមដី នៅផ្លូវជាតិលេខ១
ឯកអគ្គរាជទូតជប៉ុន ពន្យល់ពីចំណុចពិសេសភ្លើងស្តុបនៅភ្នំពេញ