សៀង ចន្ធា៖ សូមឲ្យបងប្អូនបន្តគាំទ្របន្តទៀត ដើម្បីជាកម្លាំងដល់ពួកខ្ញុំ

  • 2019-08-16 13:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​យុវជន​ឆ្នើម​កម្ពុជា​ សៀង ចន្ធា រួម​ទាំង​មិត្ត​រួម​ក្រុម​ បាន​ត្រឡប់​មក​ដល់​ប្រ​ទេស​កម្ពុជា​វិញ​ហើយ​ នៅ​ល្ងាច​ថ្ងៃ​ទី១៦ ខែ​សីហា​នេះ បន្ទាប់​ពី​បញ្ចប់​ភារកិច្ច​ក្នុង​ពាន​រង្វាន់ AFF U18 Championship 2019 នៅ​ប្រទេស​វៀតណាម។

ចន្ធា ដែល​ស៊ុត​បញ្ចូលទី​បាន ៤គ្រាប់ ក្នុង៥ប្រកួត បាន​និយាយ​ ពេល​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ថា៖ «ខ្ញុំ​សូម​អរគុណ​ដល់​បងប្អូន ​ដែល​តែង​តែ​គាំទ្រ​ពី​ចម្ងាយ​ សូម​ឲ្យ​បង​ប្អូន​បន្ត​គាំទ្រ​បែប​នេះ​បន្ត​ទៀត​ ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​ពួក​ខ្ញុំ​​​»។

ចន្ធា​បាន​បន្ត​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​ទាំង​នេះ ក្រុមទាំងមូលទទួល​បាន​ផល​វិជ្ជមាន​ច្រើន​ ដែល​ជា​ការ​ប្រសើរ​មួយ សម្រាប់​ SEA Games 2023 ដែល​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ផ្ទះ។

រំលឹក​ដែរ​ថា កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤ក្នុង​ពូល​ B បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ម្ទាស់​ផ្ទះ​វៀតណាម​ក្នុង​លទ្ធផល​ ២-១ ធ្វើ​ឲ្យ​ក្រុម​ U18 វៀតណាម​ អស់​ឱកាស​បន្ត​ទៅ​មុខ​ទៀត​ដូច​កម្ពុជា​ដែរ៕

អត្ថបទ៖ Yorn Sovieth

អត្ថបទថ្មី
;