Liverpool និង Arsenal នាំមុខក្នុងតារាង ខណៈ​ Man City ធ្លាក់មក​លេខ៣ ក្រោយស្មើ Spurs

  • 2019-08-18 01:31:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី២ យប់មិញ Liverpool និង Arsenal បាន​ទទួលជ័យជម្នះដូចគ្នា ខណៈ Manchester City បាន​ត្រឹមប្រកួតស្មើ Tottenham Hotspur ២-២។

Liverpool បានយកឈ្នះម្ចាស់ផ្ទះ Southampton ២-១ ក្នុងនោះ ២គ្រាប់របស់ហង្សក្រហមធ្វើបានដោយ Sadio Mane នាទី៤៥+ និង Roberto Firmino នាទី៧១។ រហូតដល់នាទី៨៣ ទើបម្ចាស់ផ្ទះបំបែកពងមាន់​បាន១គ្រាប់វិញធ្វើបានដោយ Danny Ings។ ចំណែក Arsenal យកឈ្នះក្រុមភ្ញៀវ Burnley ២-១។ Alexandre Lacazette រកគ្រាប់បាល់ដំបូងឱ្យក្រុមកាំភ្លើងធំនៅនាទី១៣ ប៉ុន្តែត្រូវក្រុមភ្ញៀវតាមស្មើនៅនាទី៤៣។ ចូលដល់នាទី៦៤ Pierre-Emerick Aubameyang រកបានគ្រាប់ទី២ ដែលជាគ្រាប់ជ័យជម្នះ​ឱ្យក្រុម​ម្ចាស់ផ្ទះ។

លទ្ធផលនេះ បាន​ធ្វើឱ្យ Liverpool និង Arsenal នាំមុខគេក្នុងតារាង​ជាបណ្តោះអាសន្ន​ដោយមាន ៦ពិន្ទុដូចគ្នា ខណៈ Man City ធ្លាក់មកលេខ៣ មាន​៤ពិន្ទុ ឯ Spurs ឡើងមកចំណាត់ថ្នាក់ទី៥វិញ មាន៤ពិន្ទុ​ផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ BBC ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

អត្ថបទថ្មី
;