ប៉ូលិស​អន្តោប្រវេសន៍៥នាក់​ ស្លាប់និងរបួស​ ក្នុង​គ្រោះថ្នាក់ចរាចរណ៍ នៅ​ខេត្ត​កំពត

  • 2019-08-19 04:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​អន្តោប្រវេសន៍​ចំនួន ៤នាក់ បានស្លាប់​បាត់បង់​ជីវិត និងម្នាក់​រងរបួស (សរុប៥នាក់)នៅក្នុង​ឧប្បទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​ទៅបុក​រថយន្ដ​សណ្ដោងរ៉ឺម៉ក​ដឹកស៊ីម៉ង់​ពីក្រោយ។ ហេតុការណ៍នេះ​កើតឡើង​កាលពីម៉ោង​ប្រមាណជា ៣ទាប​ភ្លឺ​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅត្រង់​ចំណុច​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ៤ និង​លេខ៥ លើផ្លូវជាតិ​លេខ​៣៣ ស្ថិតក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំគ្រៀល ស្រុក​ទឹកឈូ ខេត្ត​កំពត។

ប៉ូលិស​អន្តោប្រវេសន៍​ទាំង ៥​នាក់ ជិះរថយន្ត​ហាយឡេនឌ័រ (Highlander) ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Z-0241។ រថយន្ដ​សណ្ដោងរម៉កដឹកស៊ីម៉ង់ ពាក់ស្លាកលេខព្រះសីហនុ3A-1861។ បន្ទាប់ពីកើតហេតុ ​អ្នកបើកបររថយន្តសណ្តោង​បានរត់គេចខ្លួន។ រថយន្ដទាំងពីរ​គ្រឿង​បើកបរ​ក្នុងទិសដៅ​ស្របគ្នា។

ជនរងគ្រោះ​ទាំង ៥​នាក់ មាន​ដូចជា៖ ១. ឈ្មោះ ងួន សារ៉ាត់ អាយុ៣៤ឆ្នាំ ទី២. ឈ្មោះ ញឹប ភីរក្ស ទី៣. ឈ្មោះ តាន់ ផេង អាយុ៣៧​ឆ្នាំ ទី៤. ឈ្មោះ ឃី ឡុក អាយុ៤០ឆ្នាំ និងទី៥. ឈ្មោះ ថៃ វីរ អាយុ៣៥ឆ្នាំ រងរបួស៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;