មកស្គាល់ វីរបុរសសង្គ្រោះជីវិតជាង ២០០នាក់ ពេលយន្ដហោះមានបញ្ហាចុះចតក្នុងចម្ការពោត

  • 2019-08-20 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ប្រភេទ Airbus A321 របស់​ក្រុមហ៊ុន​អាកាសចរ Ural Airlines បាន​ធ្វើ​ការ​ចុះ​ចត​បន្ទាន់​នៅ​ក្នុង​ចម្ការ​ពោត​មួយ​ជិត​ទីក្រុង ម៉ូស្គូ​ប្រទេស​រុស្ស៊ី​ក្រោយ​ហោះ​បុក​ហ្វូង​បក្សី​កាល​ពី​ថ្ងៃ​ទី ១៥​ខែ​សីហា​កន្លង​ទៅ។

ផ្ទុក​អ្នក​ដំណើរ ២៦៦​នាក់ យន្ដហោះ​ជួប​ហេតុការណ៍​ខាង​លើ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ព្រលានយន្ដហោះ​អន្ដរជាតិ Zhukovsky ទៅកាន់​ទីក្រុង Simferopo។ យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ក្រោយ​ហោះ​ហើរ​ចេញ​បាន​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ យន្ដហោះ​បាន​ធ្វើ​ការ​ចុះចត​បន្ទាន់​នៅ​ក្នុង​ចម្ការ​ពោត​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ​ពី​ព្រលាន ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ជាង ២៣​នាក់​ដោយ​ក្នុង​នោះមាន​ក្មេងៗ ៥​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីពេទ្យ ខណៈ​ដែល​មិន​មាន​នរណា​ម្នាក់​បាត់​បង់​ជីវិត​នោះ​ទេ។

ស្ថិត​នៅ​ពី​ក្រោយ​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ដ៏​អស្ចារ្យ​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ គឺ​ជា​អ្នក​បើកបរ​យន្ដហោះ​ឈ្មោះ Damier Yusupov និង​ជំនួយ​ការ​លោក Georgy Murzin។ ជាមួយ​នឹង​បទ​ពិសោធន៍​បើកបរ​ត្រឹម​ជាង ៣​ពាន់​ម៉ោង អ្នកបើក​បរ​យន្ដហោះ​វ័យ​៤១​ឆ្នាំ​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​នៅ​ពេល​កើត​ហេតុ លោក​ចង់​បក​ត្រឡប់​ទៅ​កាន់​ព្រលាន​វិញ​ដែរ ប៉ុន្តែ​ដោយ​សារ​ម៉ាស៊ីន​ទាំង​ពីរ​របស់​យន្ដហោះ​មិន​ដំណើរ​ការ​ក្រោយ​សត្វ​បក្សី​ហោះ​ចូល លោក​ក៏​សម្រេច​ចិត្ត​ចុះ​ចត​ក្នុង​ចម្ការ​ពោត​ដោយ​គ្មាន​ផ្លូវ​រត់​តែ​ម្ដង ខណៈ​ដែល​នៅ​ជុំវិញ​នោះ​ជា​ទី​ធ្លា​ស្រឡះ​មិន​មាន​ផ្ទះ​សម្បែង និង​អគារ។ បើ​ទោះ​បី​ជា​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ លោក Yusupov បាន​ព្យាយាម​ចុះ​ចត​ក្នុង​ចម្ការ​ពោត​តាម​សម្រួល​ដោយ​បន្ទាប​ខ្លួន​យន្ដហោះ​បន្ដិច​ម្ដង​ៗ​តាម​ដែរ​អាច​ទៅ​រួច។ បុរស​រូប​នេះ​បន្ថែម​ថា "ខ្ញុំ​មិន​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ជា​វីរបុរស​នោះ​ទេ ដោយ​សារ​តែ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ត្រូវ​តែ​ធ្វើ​ដើម្បី​ជួយ​សង្គ្រោះ​យន្ដហោះ និង​អ្នក​ដំណើរ​ក្នុង​នោះ​ប៉ុណ្ណោះ។”

(អ្នក​បើកបរ​យន្ដហោះ​ឈ្មោះ Damier Yusupov)

ជាមួយ​គ្នា​ដែរ បុគ្គលិក​ក្នុង​យន្ដហោះ​ដែល​រួម​ការ​ងារ​ជាមួយ​គ្នា​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​លោក Yusupov បាន​ព្យាយាម​សម្រួល​អារម្មណ៍ និង​រក្សា​វីជ្ជាជីវៈ​របស់​ខ្លួន ដែល​ជា​គុណ​សម្បត្តិ​ធ្វើ​ឲ្យ​ការ​ចុះ​ចត​ទទួល​ជោគជ័យ​ពេល​មាន​អាសន្ន៕

ប្រភព៖ RT ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម
;