ខំទុកសក់វែងជាង ១៥ឆ្នាំ តែទីបំផុតសុខចិត្តកាត់ចោល ព្រោះមូលហេតុគួរឲ្យសរសើរ១ (មានវីដេអូ)

  • 2019-08-20 01:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​វ័យ ២៣​ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​កាត់​សក់​វែង​របស់​ខ្លួន​ចោល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ក្រោយ​​ខំ​ទុក​អស់​រយៈ​ពេល​ជាង ១៥​ឆ្នាំ។

យោង​តាម​ផេក​ហ្វេសប៊ុក​របស់​កងវរសេនាតូចសេនាធិការជ្រើសរើសកងទ័ព​នៃ​ទីក្រុង Salt Lake សហរដ្ឋអាមេរិក​បង្ហាញ​ថា លោក Reynoldo Arroyo សម្រេច​ចិត្ត​កាត់​សក់​របស់​ខ្លួន​ដើម្បី​ចូល​បម្រើ​ការ​ក្នុង​កង​ទ័ព។ ថ្លែង​នៅ​ក្នុង​វីដេអូ​មួយ បុរស​ខាង​លើ​ឲ្យ​ដឹង​ថា​ខ្លួន​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ចូល​បម្រើ​កង​ទ័ព។ ចំណែក​ឯ​សក់​របស់​លោក នឹង​ត្រូវ​បរិច្ចាគ​ទៅ​កាន់ Locks of Love ដែល​មូលនិធិ​ផលិត​សក់​ពាក់​សម្រាប់​ក្មេង​ៗ​ដែល​មាន​ជំងឺ​មហារីក។ "ខ្ញុំ​សង្ឃឹម​ថា សក់​របស់​ខ្ញុំ​នឹង​បាន​ទៅ​ដល់​ដៃ​ក្មេង​ស្រី​ដែល​ត្រូវ​ការ​វា” បុរស​ខាង​លើ​បន្ថែម។

គួរ​ឲ្យ​ដឹង​ថា កងទ័ពមាន​វិន័យ​ម៉ូដ​សក់តឹងរឹងដែលពួកគេតម្រូវឱ្យទាហានទាំងអស់ធ្វើតាម​ដោយ​មិន​ត្រូវ​វែង​លើស​ត្រចៀក, ​ដល់​ចិញ្ចើម ឬ​ដល់​ក​អាវ​នោះ​ទេ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី
;