អាមេរិក ធ្វើតេស្តមីស៊ីលស៊េរីថ្មី ក្រោយដកខ្លួនពីសន្ធិសញ្ញាមួយជាមួយរុស្ស៊ី (មានវីដេអូ)

  • 2019-08-21 01:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទី​បញ្ចកោណ​បាន​ប្រកាសកាល​ពី​ថ្ងៃ​ទី​ ១៩ ខែ​សីហា​ ឆ្នាំ​២០១៩ថា សហរដ្ឋ​អាមេរិក​បាន​តេស្ត​មីស៊ីល​បាញ់​ពី​ដី​គោក​ដោយ​អាច​ហោះ​បាន​ចម្ងាយ​លើស​ ៥០០ គីឡូម៉ែត្រ​។ មីស៊ីល​ដែល​មាន​សមត្ថភាព​បែប​នេះ​ត្រូវ​បាន​ហាម​ដោយ​សន្ធិ​សញ្ញា​ Intermediate-range Nuclear Force (INF)​។

រដ្ឋបាល​លោក​ ដូណាល់​ ត្រាំ​ បាន​ដក​ខ្លួន​អាមេរិក​ពី​សន្ធិសញ្ញា​នេះ​កាល​ពី​ថ្ងៃទី​ ០២ ខែ​សីហា​ ឆ្នាំ​២០១៩​ ដោយ​បាន​លើក​ហេតុ​ផល​ថា​ រុស្សី​បាន​ប្រព្រឹត្តិ​ខុស​ពី​លក្ខខណ្ឌ​នៃ​សន្ធិសញ្ញា។

សន្ធិសញ្ញានេះ​ត្រូវ​បាន​ចុះ​កាល​ពី​ឆ្នាំ​ ១៩៨៧​មក​ម្ល៉េះ​ ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Ronald Reagan និង​មេ​ដឹក​នាំ​សហភាព​សូវៀត លោក Mikhail Gorbachev យល់​ព្រម​ឈប់​ផលិត​និង​សិក្សា​ មីស៊ីល​មាន​សមត្ថភាព​បាញ់​ពី​ដី​គោក​ហើយ​អាច​ហោះ​បាន​ចម្ងាយ​ពី​ ៥០០​ ដល់ ៥៥០០ គីឡូម៉ែត្រ រួមទាំង​តម្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​បំផ្លាញ​មីស៊ីល​ប្រភេទ​នេះ​នៅ​ក្នុង​ស្ដុក​។

កាធ្វើតេស្ត​នេះ​បាន​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី​១៨ ខែ​សីហា​ ឆ្នាំ​២០១៩​លើ​កោះ​ San Nicholas រដ្ឋ​កាលីហ្វ័រញ៉ា​ ដោយ​មន្ទី​បញ្ចកោណ​បាន​បញ្ជាក់​ថា​៖​ «ទិន្នន័យ​ និង​មេរៀន​ដែល​បាន​ទទួល​ពី​ការ​តេស្ដ​នេះ​នឹង​ជួយ​ដល់​ការ​វិវត្តនៃ​សមត្ថភាព​វាយ​ប្រហារ​ចម្ងាយ​មធ្យម​របស់​សហរដ្ឋ​អាមេរិក»៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;