Black Shark 2 Pro ស្មាតហ្វូន Gaming ប្រើ RAM 12GB ធ្លាក់​ថ្លៃ​ហើយ

  • 2019-08-21 02:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទូរសព្ទ​មាន RAM 12GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB Black Shark 2 Pro ជា​ទូរសព្ទ​ទី​ ២ ដែល​បាន​នាំ​មក​ជាមួយ​បន្ទះ​ឈីប Snapdragon 855+ បន្ទាប់​ពី Asus ROG Phone II។

Black Shark 2 Pro ​បាន​ភ្ជាប់​មក​ជាមួយ​មុខងារ​មួយ​ចំនួន​ដូច​ប្អូន​របស់​ខ្លួន​ដែរ នោះ​គឺ អេក្រង់ Pressure-sensitive និង MagicTouch ដែល​អនុញ្ញាត​ឲ្យ​អ្នក​បើក​មុខងារ​បន្ថែម​ពេល​សង្កត់​ទៅ​លើ​អេក្រង់ បន្ទះ​ឈីបSnapdragon 855+ មាន​ល្បឿន GPU លឿន​ជាង​ Snapdragon 855 ធម្មតា ១៥% នៅ​ពេល​លេង​ហ្គេម និង​បច្ចេកវិទ្យា UFS 3.0។

តាម​ប្រភព​ពី​ហាង​ក្នុង​ស្រុក Black Shark 2 Pro បច្ចុប្បន្ន​មាន​តម្លៃ​ ៥៩៩ ដុល្លារ RAM 12GB ទំហំ 128GB និង​តម្លៃ ៦៤៩ ដុល្លារ សម្រាប់ RAM 12GB ទំហំ 256GB។ ចេញ​លក់​ដំបូង​មាន​តម្លៃ ៦៧៩ ដុល្លារ RAM 12GB ទំហំ 128GB និងតម្លៃ ៧២៩ ដុល្លារ RAM 12GB ទំហំ 256GB៕

ចុចអាន៖

បញ្ជាក់៖ តម្លៃនៅហាង Sokly និងហាង Koungy តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;