អ៊ីរ៉ាក់ អាច​ប្រើ​ទឹកដីខ្លួន​រៀបចំ​ការប្រកួត​ជាមួយកម្ពុជា និង​ក្រុម៣ទៀត ក្នុង​វគ្គជម្រុះ World Cup

  • 2019-08-21 03:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 50

ចន្លោះមិនឃើញ

FIFA បាន​អនុញ្ញាត​ឱ្យអ៊ីរ៉ាក់ ធ្វើជាម្ចាស់ផ្ទះ​ក្នុងវគ្គជម្រុះ World Cup 2022 នៅកីឡដ្ឋាន Basra Sports City បន្ទាប់ពីពិនិត្យស្ថានការណ៍​ប្រទេសនេះរួច។

ក្រុមជម្រើសជាតិអ៊ីរ៉ាក់

ក្នុង​លិខិត​របស់​ FIFA ដែល​ផ្ញើទៅសមាគមបាល់ទាត់​អ៊ីរ៉ាក់ កាលពីថ្ងៃទី២០ ខែ​សីហា ឆ្នាំ​២០១៩ បង្ហាញ​ថា បន្ទាប់ពីវាយតម្លៃពីស្ថានភាព​ក្នុងប្រទេសអ៊ីរ៉ាក់រួចមក កីឡដ្ឋាន Basra ត្រូវបាន​ពិចារណា​យកធ្វើជា​កន្លែង​ប្រកួត​ផ្លូវការ​ក្នុងវគ្គ​ជម្រុះ World Cup 2022។

ទោះ​ជាយ៉ាងណា​ក៏ដោយ FIFA បញ្ជាក់​ដែរថា ការយល់​ព្រមនេះ​អាចនឹង​កែប្រែ​វិញ ពោលគឺ​ត្រូវរង់ចាំ​ការជូន​ដំណឹង​បន្ថែម​ទៀត ប្រសិន​បើ​បញ្ហា​សន្តិសុខ​អ៊ីរ៉ាក់ មាន​ការប្រែប្រួល​។

សូមជម្រាប​ថា ក្នុងវគ្គជម្រុះ World Cup នេះ អ៊ីរ៉ាក់​ស្ថិតក្នុងពូល C ជាមួយអ៊ីរ៉ង់ បារ៉ែន ហុងកុង និង​កម្ពុជា។ ក្នុងនោះ អ៊ីរ៉ាក់ នឹង​ទទួលក្រុមភ្ញៀវ​ដំបូងគេ​គឺ ហុងកុង នៅថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩, អ៊ីរ៉ង់ ថ្ងៃទី​១៤ វិច្ឆិកា ២០១៩, បារ៉ែន ថ្ងៃទី​១៩ វិច្ឆិកា ២០១៩ និង​ទទួល​កម្ពុជា នៅថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ​២០២០៕

ប្រភព៖ Xinhua ប្រែសម្រួល៖ សំរិទ្ធ កុម្ភៈ

អត្ថបទពេញនិយម
;