មនុស្សតែម្នាក់គត់បដិសេធសំណើរទិញរបស់ Real Madrid ក្នុងប្រវត្តិសាស្ត្រទីផ្សារដោះដូរកីឡាករ

  • 2019-08-22 02:49:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​ប្រធាន​ក្លឹប​ Real Madrid លោក​ Florentino Perez ​បាន​សារភាព​ថា​ ​លោក​ហត់​នឿយ​នឹង​ការ​ចរចាររ​តាម​ទិញ​កីឡាករ​ពាក់​អាវ​លេខ​ ១០ Francesco Totti ​តាំង​ពី ២០០៤ ដល់ ២០០៦។

Francesco Totti មុននឹងចូលនិវត្តន៍​កាល​ពី​ឆ្នាំ​មុន
ថ្លែង​ក្នុង​សន្និសិទ្ធ​កាសែត​នៅ​ទីក្រុង​ម៉ាឌ្រីត​ប្រទេស​អេស្ប៉ាញ​កាលពី​ឆ្នាំ​ ២០០៦ ​លោក​ Florentino Perez​ បាន​លើកឡើង​ចំៗ​ថា​​ ​"Tottti ហាក់​ដូច​លំពែង​ដ៏​មុត​ស្រួច​ប្រចាំ​ក្រុង​រ៉ូម​ ​ហើយ​រូប​គេជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​មិន​ទទួល​សំណើរ​ផ្ទេរ​មក Real Madrid ​ជា​ក្លឹប​ធំ​និង​ចំណាស់​ជាង​គេ​មួយ​ក្នុង​ចំណោម​បណ្ដា​ក្លឹប​នៅ​អឺរ៉ុប។”

​​កីឡាករ​ជយលាភី​ World Cup 2006 ​រូប​នេះ​បង្ហើប​ថា​មូលហេតុ​នៅ​ពីក្រោយ​នោះ​ក៏​ព្រោះ​តែ​ ​"ក្រុង​រ៉ូម​ជា​ផ្ទះ ​គឺ​ជា​អ្វីៗ​គ្រប់​យ៉ាង​ដែល​ផ្ដល់​ឲ្យ​រូប​គេ​មាន​ថ្ងៃ​នេះ។"

Francesco Totti ពេលឈ្នះ World Cup 2006

​ទោះ​ជា​មិន​ធ្លាប់​ឈ្នះ​ពាន UCL ក៏​ពិត​មែន​ តែ Totti ឈ្នះពានជាច្រើនជាមួយ​ AS Roma ហើយក៏ជាកីឡាករដែលរួមចំណែកជួយអ៊ីតាលីលើកពាន Worl Cup ២០០៦។ អ្នក​គាំទ្រ​​ស្រលាញ់​រូប​គេ​ខ្លាំង​ ព្រម​ទាំង​ទុក​អាវ​លេខ​ ១០ ​ជា​និមិត្ត​រូប​ឲ្យ​ចូល​និវត្តន៍​ជាមួយ​ Totti តែ​ម្ដង​កាល​ពី​ឆ្នាំ​មុន៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;