ការ​ប្រកួត​ប្រជែង Cambodia Cyber Champion 2019 ចង់​ចូល​រួម​អាច​ដាក់​ពាក្យ​បាន

  • 2019-08-22 06:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋាន​សន្តិ​សុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ប្រកាស​ជ្រើសរើស​អ្នក​មាន​ជំនាញ Cyber Security ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន Cambodia Cyber Champion 2019

រូបតំណាង
កម្មវិធី​ប្រកួត​ប្រជែង​នេះ​នឹង​ក្លាយ​ទៅ​ជា​យន្តការ​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​រួចរាល់​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន ដោយ​ការ​លើក​កម្ពស់ការយល់ដឹង និង​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ​(Cybersecurity) ស្រប​ពេល​ដែល​កម្ពុជាកំពុងតែមានតម្រូវការ អ្នក​មាន​ចំណេះដឹង និងជំនាញផ្នែកនេះជាច្រើន។

លក្ខណក្នុងការចូលរួម៖

  • មិនមែនជាមន្រ្តីរាជការបម្រើការងារក្នុងស្ថាប័នរាជរដ្ឋាភិបាល
  • បេក្ខជនមានសញ្ជាតិកម្ពុជា មានអាយុក្រោម ៣០ឆ្នាំ 
  • កុំព្យូទ័រផ្ទាល់ខ្លួន

បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ចូល​រួម​ក្នុងការ​ប្រកួតនេះ សូម​ធ្វើការ​ចុះ​ឈ្មោះ​ជាក្រុម ដោយ​ក្នុង​មួយ​ក្រុម​មាន​សមាជិក ០២(ពីរ)រូប តាមរយៈ​គេហទំព័រចុចនៅទីនេះ

ចូលរួមដាក់ពាក្យឲ្យបានមុនយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ហើយក្រុមការងារនឹងជូនដំណឹងចំពោះក្រុមណាដែលជាប់ក្នុងការជ្រើសរើស ​(short List) ។

លេខទំនាក់ទំនងព័ត៌មានបន្ថែម៖

  • ០១៦ ៨៥១៦៧៨ និង ០៧០ ៣៩៤៩១៨ ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩៕

ព័ត៌មានលម្អិត៖

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;