គ្រូបង្វឹកកម្ពុជា ប្រាប់ហេតុផល​កីឡាករ​ល្បី​ឈ្មោះ ​មិន​របួស តែអត់ឈ្មោះ​លេង​

  • 2019-08-31 05:58:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បញ្ជីឈ្មោះ​ក្រុមជម្រើសជាតិកម្ពុជា​នៅ​វគ្គជម្រុះ World Cup 2022 ​ខាង​មុខ​នេះ គឺ​មិន​មាន​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​មុត​ស្រួចកម្ពុជា ចាន់ វឌ្ឍនាកា និង​កីឡាករ​ល្បីៗជា​ច្រើន​ទៀត​​នោះ​ទេ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

ជាមួយ​រឿង​នេះ​ដែរ លោក Felix ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​និយាយ​ពន្យល់​ថា​​ការ​ជ្រើសរើស​របស់​លោកគឺ​ទៅ​តាម​អ្វីដែល​លោក​មើល​ឃើញ និងវិភាគតាមដានយ៉ាងច្បាស់។ លោកតាមដានកីឡាករយ៉ាងច្បាស់ ទាំងក្រៅទីលាន និងក្នុងទីលាន។ មិនថាអង្គុយកៅអីបម្រុង ឬ​ចូល​លេង​នោះ​ទេ គឺ​លោក​មើល​យ៉ាងយកចិត្តទុកដាក់បំផុត។

លោក Felix ​បាន​បន្ថែម​ទៀត​ថា​ក្រុមកីឡាករ​ដែល​លោក​ជ្រើសរើស​នេះ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ហើយ​ក៏​បាន​បង្ហាញ​ថា​ពួកគេ​មាន​អ្វី​មួយ​សម្រាប់​អ្នក​គាំទ្រ​ពេញ​ចិត្ត​មិន​ខាន​សម្រាប់​ការ​ប្រកួត​ខាងមុខ​នេះ។

សម្រាប់​ការ​ប្រកួត​វគ្គ​ទី​២ ​ជម្រុះ World Cup 2022 ​ក្នុង​ទ្វីប​អាស៊ី ​ក្រុម​កម្ពុជា​ស្ថិត​នៅ​ពូល​C ជាមួយ​ ប៉ារែន ហុងកុង អីរ៉ាក់ និង អីរ៉ង់៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;