មកដឹងខណ្ឌដែលមានសង្កាត់តិច និងច្រើនជាងគេនៅរាជធានីភ្នំពេញ

  • 2019-08-23 09:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ជំរឿនទូទៅប្រជាជនឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការប្រជាជនរស់នៅរាជធានីភ្នំពេញមានសរុបចំនួន ២លាន ១សែន ២ម៉ឺន ៩៣៧១នាក់។ ក្នុងនោះរាជធានីភ្នំពេញបែងចែកចេញជា ខណ្ឌ១៤ និងសង្កាត់ ១០៥។ ក្នុងចំណោមខណ្ឌទាំង ១៤ នោះ គឺមានខណ្ឌ ២ ដែលទើបបង្កើតថ្មី កាលពីខែមករាកន្លងទៅ គឺខណ្ឌបឹងកេងកង និងខណ្ឌកំបូល។ ខណ្ឌថ្មីទាំង២ នោះ បានកាត់សង្កាត់មួយចំនួនពីខណ្ឌផ្សេងៗ ពោលគឺខណ្ឌបឹងកេងកង កាត់ ៧​សង្កាត់​ពី​ខណ្ឌ​ចំការ​មន​ ចំណែកឯខណ្ឌកំបូល កាត់យក ៦សង្កាត់ពីខណ្ឌពោធិសែនជ័យ និង ១សង្កាត់ ពីខណ្ឌដង្កោ។

តើ​ក្នុង​ចំណោម​ខណ្ឌ​ទាំង​១៤​របស់រាជធានីភ្នំពេញនោះ​ តើ​ខណ្ឌមួយ​ណាមាន​ចំនួន​សង្កាត់តិច​ជាង​គេ និងខណ្ឌមួយណាដែលមានសង្កាត់​ច្រើនគេ?

*ខណ្ឌដែលមានសង្កាត់តិចជាងគេមាន៣៖

ទី១ ខណ្ឌជ្រោយចង្វារ មាន៥សង្កាត់ ក្នុងនោះមាន៖ សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលៀប, សង្កាត់ព្រែកតាសេក,សង្កាត់កោះដាច់ និង​សង្កាត់បាក់ខែង។

ទី២ ខណ្ឌចំការមន ចែកចេញជា ៥សង្កាត់ ក្នុងនោះមាន៖ សង្កាត់ទន្លេបាសាក់, សង្កាត់ទួលទំពូងទី ១, សង្កាត់ទួលទំពូងទី២, សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ។

ទី៣ ខណ្ឌព្រែកព្នៅ មាន ៥សង្កាត់ ក្នុងនោះមាន៖ សង្កាត់ព្រែកព្នៅ, សង្កាត់ពញាពន់, សង្កាត់ សំរោង, សង្កាត់គោករកា និងសង្កាត់ពន្សាំង។

*ខណ្ឌដែលមានសង្កាត់ច្រើនជាងគេ៖ គឺ ខណ្ឌដង្កោ មាន ១២សង្កាត់ ក្នុងនោះមាន៖ សង្កាត់ដង្កោ, សង្កាត់ពងទឹក, សង្កាត់ព្រៃវែង, សង្កាត់ព្រៃស, សង្កាត់ក្រាំងពង្រ, សង្កាត់សាក់សំពៅ, សង្កាត់ជើងឯក, សង្កាត់គងនយ, សង្កាត់ព្រែកកំពឹស, សង្កាត់រលួស, សង្កាត់ស្ពានថ្ម និងសង្កាត់ទៀន៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទពេញនិយម
;