ជម្រុះ​ World Cup៖ គ្រូ​ហុងកុង​ថា ពូល C ដែល​មាន​កម្ពុជា គឺ​ជា​ពូល​ដ៏​លំបាក​បំផុត​មួយ

  • 2019-08-26 03:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Mixu Paatelainen អ្នក​ចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​ហុងកុង បាន​ចាត់​ទុក​ពូល C ក្នុង​វគ្គជម្រុះ​ World Cup 2022 ដែល​រួមមាន៖ ហុងកុង អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និង​កម្ពុជា គឺ​ជា​ពូល​ដ៏​លំបាក​មួយ។ https://www.scmp.com/sport/football/article/3023836/qatar-2022-hong-kong-coach-mixu-paatelainen-takes-result-first

ថ្លែង​ទៅ​កាន់​សារព័ត៌មាន South China Morning Post មុន​ជំនួប​ជាមួយ​កម្ពុជា និង​អ៊ីរ៉ង់ នៅ​ខែកញ្ញា​ខាងមុខ​នេះ គ្រូ​សញ្ជាតិ​ហ្វាំងឡង់ បាន​បញ្ជាក់​ថា លោក​បាន​ជ្រើសរើស​កីឡាករ​ដែលមាន​បទពិសោធន៍​ច្រើន ដើម្បី​ស្វែងរក​លទ្ធផល​ល្អ​ពីការ​ប្រកួត​ទាំងពីរ​នេះ។

លោក Mixu Paatelainen បាន​ពន្យល់​បន្ថែម​ថា ក្នុង​អំឡុងពេល​នេះ ហុងកុង ​ត្រូវគិត​ពី​ជ័យជម្នះ​ជាមុន​សិន មុន​នឹង​គិតគូ​ដល់ថ្នាល​អភិវឌ្ឍ​កីឡាករ​ក្មេងៗ ដោយ​លោក​សំដៅថា ការ​ប្រកួត​ខាងមុខនេះ នឹង​មិនមាន​កីឡាករ​ក្មេងៗ​ច្រើន​ដើម្បី​ចូលលេង​ដកស្រង់​បទពិសោធន៍​ឡើយ៕

ចុចអាន៖ គ្រូ​ហុងកុង បារម្ភ​រឿង​មួយ ពេល​មក​ប្រកួត​ជាមួយ​កម្ពុជា ក្នុង​វគ្គជម្រុះ World Cup

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;