៥នាទីស្គាល់ច្បាស់សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនខេត្តសៀមរាប(មានវីដេអូ)

  • 2019-08-26 08:27:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារមន្ទីរសន្តិភាពសកម្មភាពកំំចាត់មីនស៉ីម៉ាក់ ដែលមានទីតាំងនៅភូមិអន្លង់២ ឃុំត្រពាំងធំំ ស្រុកបាសាទបាគង ខេត្ត​សៀមរាប លើផ្ទៃដីប្រមាណ១២ហិចតា​ គឺជាសារមន្ទីរ​ដែលបានប្រមូលម្តុំនៃ​ការ​តាំង​នៅ​គ្រឿង​សំពាវុធ​តូច​ធំ​គ្រប់​ប្រភេទ​សល់​ពី​សម័យ​សង្គ្រាម មីនកម្ចាត់មនុស្ស មីនកម្ចាត់រថក្រោះ គ្រាប់ និងកាំភ្លើងធំតូចគ្រប់ប្រភេទ រថយន្តដោះមីន គ្រឿងចក្រកម្ទេចមីន និងរូបសំណាកបែបសិល្បផ្សេងៗដែលច្នៃចេញពីការសំណល់សង្គ្រាម។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​សារមន្ទីរ​សន្តិភាព​សកម្មភាព​កំចាត់មីន​បាន​ប្រាប់​ឲ្យដឹងពីមូលហេតុនៃបង្កើតសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននេះក្នុងគោលបំណងសំខាន់ដូចជា: -ដើម្បីរក្សាទុកកាកសំណល់ជាតិផ្ទុះ និងយុទ្ធភ័ណ្ឌបន្សល់ទុកពីសង្គ្រាមដែលកម្ពុជាយើងឆ្លងកាត់ជាង៣០ឆ្នាំ -ដើម្បីបង្ហាញពីសមិទ្ធិផលនៃប្រតិបតិ្តការជួយសង្គ្រោះការពារអាយុជីវិតប្រជាជនរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) -ចង់បង្ហាញដល់យុវជនជំនាន់ក្រោយបានយល់ដឹងអំពីសោកវិនាសសកម្មនៃសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា -ចង់បង្ហាញពីការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីបំពេញសន្តិភាពឲ្យបានពេញលេញនៅកម្ពុជា

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​

សារមន្ទីរសន្តិភាពសកម្មភាពកំំចាត់មីនស៉ីម៉ាក់ ដែលមានទីតាំង ស្រុកបាសាទបាគង ខេត្ត​សៀមរាប លើផ្ទៃដីប្រមាណ១២ហិចតា​ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ដោយសាងសង់​ប្រើ​ទឹក​ប្រាក់​ប្រមាណ​១២លាន​ដុល្លារដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន៕

សូមទស្សនាវីដេអូ

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;