វិបសាយ​រាជវាំង​ថៃ​គាំង​ ក្រោយ​ពី​បង្ហោះ​រូប​​អ្នកម្នាងរបស់ព្រះ​មហាក្សត្រ​

  • 2019-08-27 08:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វិបសាយ​រាជវាំង​ថៃ​បានគាំង​ កាល​ពី​ថ្ងៃ​ទី ២៦​ ខែ​សីហា​ ឆ្នាំ​២០១៩​ ក្រោយ​ពី​បាន​បង្ហោះ​រូប​មិន​ដែល​ឃើញ​ពី​មុន​របស់​អ្នកម្នាងព្រះមហាក្សត្រ​ ក្នុង​សា្ថនភាព​កំពុង​បើក​យន្តហោះ​ចម្បាំង​ ពាក់​អាវ Crop Top ហើយ​ពាក់​ឯកសណ្ឋាន​កង​ទ័ព​ថៃ​។

ឧត្ដមសេនីយ៍​ត្រី(ផ្កាយ​មួយ) Sineenat Wongvajirapakdi (ព្រះជន្ម ៣៤ ព្រះវស្សា) បាន​ទទួល​ងារ​ជា​ស្នំឯក​ ក្នុងអំឡុងពិធី​ចម្រើន​ព្រះជន្មទី​ ៦៧ របស់​ព្រះ​មហាក្សត្រ​ Vajiralongkorn​ ពីរ​ខែ​ក្រោយ​ពី​ការ​រៀប​អភិសេក​ព្រះ​អង្គ​ជា​មួយ​ ឧត្ដមសេនីយ៍​ឯក​(ផ្កាយ​បី) Suthida Tidjai (ព្រះជន្ម ៤២ ព្រះវស្) ដែល​ជា​មេ​បញ្ជាការ​រង​ កង​អង្គរក្ស​។​

មន្ត្រី​វាំង​ម្នាក់​បាន​និយាយ​ថា​ វិបសាយ​ត្រូវ​បាន​ក្រុម​ការងារ​កំពុង​ធ្វើ​ការ​ជួស​ជុល​ ហើយ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​វិបសាយ​នេះ​គាំង​គឺ​ដោយ​សារ​ចំនួន​មនុស្ស​ចូល​មក​មើល​ច្រើន​ពេក។

រូប​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទាំង​នេះ​គឺ​ត្រូវ​បាន​បញ្ចេញ​ជា​មួយ​ជីវប្រវត្តិ​ផ្លូវ​ការ​របស់​អ្នក​ម្នាង​។ រូប​ខ្លះ​គឺ​អ្នក​ម្នាង​ពាក់​សំលៀក​បំពាក់​របែបប្រពៃណី​រាជវង្ស​ថៃ​ អង្គុយ​នៅ​​ជិត​​ព្រះ​ស្វាមី​ ហើយ​រូប​ខ្លះ​វិញ​នៅ​កាប៊ីន​បើក​យន្តហោះ​ស្លៀក​ពាក់​ខោ​អាវ​ធម្មតា​ Crop Top។ រូប​ខ្លះ​ទៀត​អ្នក​ម្នាង​ស្លៀក​ពាក់​ឯកសណ្ឋាន​ទាហាន​ សម​កាំភ្លើង​ ឬ ត្រៀម​លោត​ឆ័ត្រយោង​ជា​ដើម​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;