ក្រុម​រាំ​នារី OMG តំណាង​កម្ពុជា ត​ទល់​ជាមួយ​បេក្ខភាព​មក​ពី​ជាង ១០​ប្រទេស​នេះ

  • 2019-08-27 09:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​រាំ​នារី​ OMG បាន​ជាប់​ជា​តំណាង​កម្ពុជា​ស្ថាពរ​​ទៅ​ប្រកួត​រាំ​ជា​លក្ខណៈ​អន្តរជាតិ​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​កម្មវិធី K-POP World Festival នៅ​កម្ពុជា​ ដែល​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​ស្ថាន​ទូត​កូរ៉េ​នៅ​កម្ពុជា ហើយនៅ​ថ្ងៃ​នេះ កម្មវិធី​ប្រឡង​សមត្ថភាព K-Pop បាន​បញ្ចេញ​បញ្ជី​បេក្ខភាព​ចុង​ក្រោយ​ដែល​ត្រូវ​តតាំង​គ្នា​នៅ​ទី​ក្រុង​ស៊ូវ៉ុន​ហើយ។

តាម​បញ្ជី​បេក្ខភាព​ចុង​ក្រោយ​បញ្ចេញ​ដោយChangwon K-POP World Festival ប្រមាណ​២​ម៉ោង​មុន​នេះ បេក្ខភាព​ទាំង​អស់​មាន​ដល់​ទៅ ១៣​ក្រុម មក​ពី​ប្រទេស​ចំនួន​១៣​ដែរ។ មាន​ន័យ​ថា​ក្រុម​ស្រី​ស្អាត OMG របស់​យើង​នឹង​ត្រូវ​ត​ទល់​ជាមួយ បេក្ខភាព​មក​ពី ១២ ប្រទេស​ផ្សេង​ទៀត ក្នុង​ដំណើរ​ទៅ​រក​ជយលាភី K-Pop World Festival 2019 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុង ស៊ូវុន ប្រទេស​កូរ៉េ​ខាង​ត្បូង។

ចំណុច​គួរ​កត់​សម្គាល់ ក្នុង​ចំណោម​បេក្ខភាព​ទាំង ១៣​នោះ មាន​តែ​ពីរ​ប្រទេស​ប៉ុណ្ណោះ​ទៅ​ពី​សមាគម​អាស៊ាន គឺ​កម្ពុជា ដែល​តំណាង​ដោយ​ក្រុម OMG និង​ប្រទេស​សិង្ហបុរី តំណាង​ដោយ Jojo Hung។ តាម​ដាន បេក្ខភាព​ចុង​ក្រោយ​ទាំង ១៣ របស់​កម្មវិធី​ខាង​ក្រោម៖

ការ​ប្រកួត​សមត្ថភាព​សិល្បៈ​ទម្រង់ K-POP ខាង​លើ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​ខែ​តុលា នៅ​ទីក្រុង Changwon នៃ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង​ខាង​មុខ​នេះ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី
;