ស្ថានភាពអាកាស​ធាតុ​កម្ពុជា ពីថ្ងៃទី២៨សីហា ដល់ ៣កញ្ញា

  • 2019-08-28 01:28:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅកម្ពុជាពីថ្ងៃទី២៨ ខែសីហា ដល់​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយ​បង្ហាញ​ដូចខាងក្រោមនេះ៖

-ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធទាប​អូសបន្លាយ​លើ​កម្ពុជា ខណៈ​ខ្យល់មូសុង​និរតី​បាន​នឹង​បង្កើន​ឥទ្ធិពល។

-ព្យុះ​ទី១២ ឈ្មោះ "ប៉ូដុល" (PODUL) ក្រោយពី​ឆ្លងកាត់​នៅ​លើ​ហ្វីលីពីន​ភាគខាងជើង បច្ចុប្បន្ន​ស្ថិតនៅក្នុង​សមុទ្រ​ចិនខាងត្បូង។ បន្ទាប់មក​ព្យុះ​នេះ នឹង​ធ្វើ​ដំណើរ​តម្រង់​ទៅកោះ​ហៃណាំភាគ​ខាងក្រោម មុន​នឹង​ទៅដល់​ភាគខាងក្រោម​ហាណូយ (វៀតណាម) នៅថ្ងៃទី៣១ ខែសីហា រួចទើបថមថយឥទ្ធិពល​ជាបណ្តើរៗ​ក្នុងទឹកដីឡាវ។

ស្ថាន​ភាព​បែបនេះ ធ្វើឱ្យ៖

១. បណ្តាខេត្ត​ជាប់តំបន់មាត់សមុទ្រ មាន​ជាអាទិ៍ ខេត្តកោះកុង និងខេត្ត​ព្រះសីហនុ នឹង​អាច​មានភ្លៀង​ធ្លាក់ច្រើន នៅលើ​ផ្ទៃសមុទ្រ​មាន​ខ្យល់ និង​រលក​បក់បោកខ្លាំង។

២. ខេត្ត​កំពត កែប កំពង់ស្ពឺ តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ នឹង​អាច​មាន​ភ្លៀងធ្លាក់​ពីតិច​ទៅបង្គួរ។

៣. បណ្តាខេត្ត​ដទៃទៀត នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​បរិមាណ​ពីបង្គួរ​ទៅច្រើន ក្នុង​នោះ​មាន​ផ្នែកមួយចំនួន​មានភ្លៀង​ធ្លាក់ខ្លាំង។

ជាមួយគ្នានេះ ក្រសួង​ក៏បាន​អំពាវនាវ​ឱ្យមាន​ការប្រុងប្រយ័ត្នខ្ពស់​ចំពោះ​ បាតុភូត ភ្លៀង ខ្យល់​ ផ្គរ រន្ទះ និង​ជំនន់​ដែល​បណ្តាល​មកពី​ភ្លៀង​ខ្លាំង ក៏ដូចជាជំនន់​នៃ​ទន្លេមេគង្គ​ដែល​បន្ត​ហក់ឡើង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;