ជម្រុះ World Cup៖ មកដឹង​តម្លៃ​សំបុត្រ​ខុសគ្នា​រវាង​អ្នក​គាំទ្រ​ម្ចាស់ផ្ទះ​ថៃ និង​ភ្ញៀវ​វៀតណាម

  • 2019-08-28 02:27:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សំបុត្រ​ចូល​ទស្សនា​ការប្រកួត​រវាង​ម្ចាស់ផ្ទះថៃ និង​ភ្ញៀវ​វៀតណាម ក្នុង​វគ្គជម្រុះ​ World Cup 2022 ពូល G ដែល​ធ្វើឡើងនៅថ្ងៃទី៥ កញ្ញា​ខាងមុខនេះ​ បាន​លក់អស់ហើយ។ ការ​ប្រកួតនេះ ធ្វើឡើង​នៅកីឡដ្ឋាន Thammasat ដែល​អាច​ផ្ទុកអ្នកទស្សនាបាន​ចំនួន ២៥ ០០០នាក់។

សមាគម​បាល់​ទាត់​ថៃ បាន​ទុក​​សំបុត្រចំនួន ២ពាន់​លក់​ឱ្យអ្នកគាំទ្រ​វៀតណាម ដោយពេល​ប្រកាសលក់ភ្លាម​ប្រមាណ៥នាទី គឺ​អស់តែម្តង។ សំបុត្រ១តម្លៃ ៦៥០បាត (២១,២០ដុល្លារ)។

ចំណែក​សំបុត្រ​សម្រាប់​អ្នកគាំទ្រ​ក្រុមម្ចាស់ផ្ទះ​ថៃ មានតម្លៃ ៥០០បាត (១៦,៣០ដុល្លារ) សម្រាប់​តំបន់ Stand A និង ២០០បាត (៦,៥០ដុល្លារ) សម្រាប់ Stand D៕

ប្រភព៖ Asean Football ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;