លោក​ ដូណាល់​ ត្រាំ​ ​រំខាន​កិច្ច​ប្រជុំ​ G7 ដោយ​ទាម​ទារ​ឲ្យ​អញ្ជើញ​រុស្សី​មក​វិញ

  • 2019-08-28 04:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ដូណាល់​ ត្រាំ​ បាន​រំខាន​កិច្ច​ប្រជុំ​ធំ​ប្រចាំ​ឆ្នាំ​ជា​មួយ​មេ​ដឹក​នាំ​ក្រុម​ G7 ដោយ​បាន​ទាម​ទារ​ឲ្យ​អញ្ជើញ​រុស្សី​មក​ចូល​រួម​កិច្ច​ប្រជុំ​នេះ​វិញ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​សីហា​ ឆ្នាំ​២០១៩។

នៅ​ពេល​ដែល​មេ​ដឹក​នាំ​ផ្សេង​ៗ​កំពុង​ពិភាក្សា​អំពី​ប្រធានបទ​ក្ដៅ​ដូច​ជា​អគ្គីភ័យ​ព្រៃ​អាម៉ាហ្សូន​ និង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ លោក​ត្រាំ​បាន​លើក​ឡើង​ថា​គួរ​តែ​អញ្ជើញ​មក​កិច្ច​ប្រជុំ​នេះ។

សូម​រំលឹក​ថា រុស្សី​ ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ក្រុម​នេះ​ដោយ​សារ​ កាល​ពី​ឆ្នាំ​ ២០១៤ រុស្សី​បាន​រំលោភ​ច្បាប់​អន្តរជាតិ​ដោយ​បាន​កាត់​យក​ឧបទ្វីប​គ្រីមៀ​ពី​ប្រទេស​អ៊ុយក្រែន។​

សម្ដី​របស់​លោក​ត្រាំ​បាន​ផ្ដើម​ការ​ពិភាក្សា​មួយ​៖ «គួរ​ផ្ដល់​តម្លៃ​ពិសេស​ដល់​មេ​ដឹក​នាំ​ណា​មួយ​ដោយ​សារ​ប្រទេស​គេ​ជា​ប្រទេស​ប្រជាធិបតេយ្យ»។ មេ​ដឹក​នាំ​ភាគ​ច្រើន​បាន​ជឿ​ជាក់​យ៉ាង​មុត​មាំ​លើ​ឃ្លា​នេះ ​អត់​តែលោក​ត្រាំ​ម្នាក់​ឯង​ទេ។​

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ លោក​ត្រាំ​បាន​អោប​ដៃ​ក្នុង​កំហឹង និង​មាន​អាកប្បកិរិយា​កាច​ជាង​មុន​ ក្រោយ​ពី​មេ​ដឹក​នាំ​ G7 ភាគ​ច្រើន​បាន​ច្រាន​ចោល​សំដី​របស់​លោក៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;