ចិន ផ្លាស់​កងទ័ព​ថ្មីចូល​ទៅហុងកុង

  • 2019-08-29 02:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោធា​ចិន បាន​ផ្លាស់ប្តូរ​កងពលថ្មី​ចូល​ទៅក្នុង​ក្រុង​ហុងកុង ក្នុង​អំឡុង​មានការ​ធ្វើ​បាតុកម្ម​ខ្លាំង​នៅក្រុង​នេះ ប៉ុន្តែ​យោធា​ចិន​អះអាង​ថា ជា​សកម្មភាព​ធម្មតា​តែ​ប៉ុណ្ណោះ។ ​នេះបើតាម​ការចុះផ្សាយរបស់ Xinhua នៅថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៩។

សារព័ត៌មាន​ចិន ចេញផ្សាយ​យ៉ាងដូច្នេះ​ថា៖ «ដោយ​ទទួល​បានការយល់​ព្រម​ពី​គណៈកម្មការ​យោធា​មជ្ឈិម ការផ្លាស់ប្តូរ​កងពល​ថ្មីនេះ គឺធ្វើឡើង​ជាធម្មតា​រៀងរាល់​ឆ្នាំ ស្របតាម​ច្បាប់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ស្តីពី​កងទ័ព​ប្រចាំ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង»។

Xinhua បាន​បង្ហាញ​ពី​រូបភាព​​រថពាសដែក និង​រថយន្ត​ដឹក​យោធា នៅ​តំបន់​ព្រំដែន។ សារព័ត៌មាន​នេះ ក៏បាន​បង្ហាញ​ពីរូបភាព​នាវា​ចម្បាំង​ធុនតូច​មួយគ្រឿង​ដែល​ទៅដល់​ហុងកុង​ផងដែរ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
;