Dortmund ប្រកាស​ប្រឹង​ហ្វឹកហាត់​បាល់​ជ្រុង ក្រោយ​ចាប់​ឆ្នោត​នៅ​ជាមួយ Barcelona

  • 2019-08-30 03:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្លាម​ៗ​បន្ទាប់​ពី​ចាប់​ឆ្នោត​បែងចែក​ពូល Champions League ក្លឹប​យក្ស​របស់​អាល្លឺម៉ង់ Borussia Dortmund បាន​ធ្វើ​ការ​ចំអក​ទៅ​លើ​​គូ​ប្រជែង Barcelona ដែល​នៅ​ពូល​ជាមួយ​គ្នា។

សម្រាប់​រដូវ​កាល​ថ្មី Dortmund ស្ថិត​ក្នុង​ពូល F ដែល​មាន​ក្រុម Inter Milan, Slavia Prague និង Barcelona។ ក្រោយ​​ដឹង​ខ្លួន​ថា​នៅ​ពូល​ណា​រួច Dortmund បាន​បង្ហោះ​សារ​ឌឺដង​ទៅ​កាន់ Barca លើ​បណ្ដាញ​សង្គម Twitter ថា៖ “ដល់​ពេល​​ហ្វឹកហាត់​បាល់​ជ្រុង​របស់​ពួក​យើង​ហើយ”។

សំណេរ​នេះ Dortmund ចង់​រំឭក​​ព្រឹត្តិការណ៍ UCL កាល​ពី​រដូវ​កាល​មុន​ ពេល​ដែល​ខ្សែ​ការពារ Trent Alexander-Arnold បញ្ឆោត​បាល់​ជ្រុង​បោះ​ឲ្យ Divock Origi ទាត់​បញ្ចូល​ទី​ទម្លាក់ Barcelona នៅ​ទឹក​ដី Anfield​ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;