សត្វសាហាវ​​បំផុត​ ១០​ប្រភេទ​ នៅ​ព្រៃ​អាម៉ាហ្សូន

  • 2019-08-30 06:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាម៉ាហ្សូន​ គឺ​ជា​ព្រៃ​លិច​ទឹក​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​លោក ​ដែលស្ថិត​នៅ​ក្នុង​ប្រទេស​៩ មាន ​ប្រេស៊ីល ប៉េរូ កូឡុំប៊ី វេណេហ្ស៊ុយអេឡា អេក្វាឌ័រ បូលីវី ហ្គីអាណា ស៊ូរីណាម និងFrench Guiana។ ​វា​ក៏​​ស្មើ​នឹង​ពាក់​កណ្ដាល​នៃព្រៃ​លិចទឹក​ដែល​នៅ​សល់​លើ​ផែនដី​ផង​ដែរ។ វា​ជា​សំបុក​ដើម​ឈើ​កម្រ​ៗ ​សត្វ​មាន​ជាង ១៦០០០ប្រភេទ ដែល​ភាគច្រើន​​មិន​មាន​ដុះ ឬ​រស់​នៅ​ តាម​តំបន់​ផ្សេង​​ជុំវិញ​ពិភពលោក​ឡើយ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ពួកគេ​តែង​តែ​រក​ឃើញ​សត្វ​ប្រភេទ​ថ្មី​មួយ រៀងរាល់​ ៣ថ្ងៃ​ម្ដង។ ខាង​ក្រោម​នេះ​ជា​សត្វ​ដែល​គេ​​គិត​ថា​ មាន​ភាព​សាហាវ​ជាងគេ​បំផុត ដោយ​ពិស​វា​បាន​ធ្វើ​ឲ្យ​មនុស្ស ឬ​សត្រូវ​របស់​វា​ស្លាប់​ក្នុង​រយៈពេល​ខ្លី​បាន៖  

១. ពស់ Anaconda បៃតង

  ពស់​​នេះ​មាន​ប្រវែង​ដល់​ទៅ ៩ម៉ែត្រ និង​ទម្ងន់​ជាង ២២៧គីឡូក្រាម ​ដោយ​វា​បាន​ជាប់​ឈ្មោះ​ជា​សត្វ​ពស់​ធំជាង​គេ​បំផុត​ ហើយ​គេ​តែង​តែ​ឃើញ​វា​ហែល​ក្នុង​ទន្លេ​អាម៉ាហ្សូន​ជារឿយៗ​។ ល្បឿន​នៃ​ការ​ហែល​ទឹក​របស់​វា លឿន ​​និង​វាយ​ប្រហារ​សត្រូវ​ចំ​គោល​ដៅ វា​អាច​លេប​ខ្លាដំបង ក្រពើ ជ្រូក​ព្រៃ ក្ដាន់ និង​មនុស្ស​ដោយ​គ្មាន​បញ្ហា ដោយ​វា​ប្រើ​ខ្លួន​រឹត​ជុំវិញ​ឲ្យ​សត្រូវ​ថប់​ដង្ហើម​តែ​ម្ដង។  

២. ក្រពើខ្មៅ Caiman

ក្រពើ​ Caiman ជា​ប្រភេទ​ក្រពើ​ធំ​ជាង​គេ​បំផុត​ក្នុង​លោក និង​ជា​សត្វ​គួរ​ឲ្យ​ខ្លាច​បំផុត​មួយ​នៅ​ព្រៃ​អាម៉ាហ្សូន។ ​វា​មិន​ដែល​រារែក​ក្នុង​ការ​ចាប់​សត្វ​ផ្សេង​ៗ​ជា​ចំណី​ឡើយ មិន​ថា​ស្វា ត្រី​ពីរ៉ាញ៉ា​ ជ្រូកព្រៃ ភេ​យក្ស ឆ្កែព្រៃ ​ពស់​ Anaconda និង​ក្រពើ​ផ្សេង​ៗ​ទៀត​ដែរ។ ក្រពើ​នេះ​អាច​មាន​ប្រវែង​ដល់​ទៅ ៦ម៉ែត្រ។  

៣. អន្ទង់​អគ្គិសនី

អន្ទង់​អគ្គិសនី ឬ​អន្ទង់​ឆក់​នេះ អាច​បង្កើត​អគ្គិសនី​​ខ្លួន​ឯង​បាន​ ដោយ​​​មាន​កម្លាំង​ខ្លាំង​ជាង​​អគ្គសនី​ធម្មតា ៥ដង។ ​ការ​ចាប់​ចំណី​របស់​វា ​គឺ​មាន​ភាព​ងាយ​ស្រួល ដោយ​គ្រាន់​តែ​បញ្ចេញ​ភ្លើង​ឆក់​ដាក់​ឲ្យ​សត្រូវ​ងាប់ រួច​វា​លេប​ទាំង​មូល ប៉ុន្តែ​វា​អាច​បញ្ចេញ​កម្លាំង​ឆក់​​​ដ៏​ខ្លាំង​ជា​ច្រើន​នាទី ​ពេល​វា​ត្រូវ​សត្វ​ផ្សេង​យាយី​ឲ្យ​ភ័យខ្លាច​។ មនុស្ស​ជាច្រើន​នាក់​​មក​ហើយ ​ធ្លាប់​ត្រូវ​អន្ទង់​​ឆក់ ​ក្រោយ​ដើរ​ជាន់​វា​ដោយ​មិន​ដឹង​ខ្លួន ដែល​ធ្វើ​ឲ្យ​ពិការ​​ដើរ​លែង​រួច។  

៤. ត្រី​ពីរ៉ាញ៉ា​ក្រហម

​​​​ត្រី​​ពីរ៉ាញ៉ា​​មាន​មាឌ​តូច តែ​មាន​ធ្មេញ​ស្រួច រឹង​ អាច​ខាំ​ហែក​សាច់​​ចេញ​ពី​ឆ្អឹង​បាន តែ​អ្នក​ជំនាញ​ប្រាប់​ថា​​ភាគច្រើន វា​ស៊ី​សាច់​សត្វ​ងាប់​ស្រាប់។ វា​ក៏​ស៊ី​សត្វ​ល្អិត និង​ដើម​រុក្ខជាតិ​ដែរ ហើយ​ពួកវា​ចូលចិត្ត​រស់​នៅ​ជា​ហ្វូង។  

៥. កញ្ចាញ់​ចេក​​ពិស Dart Frog

កញ្ចាញ់​ចេក​ពិស​នេះ​​​មាន​ខ្លួន​ពណ៌​ឆើត​ៗ​ដូច​ ពណ៌​ស្វាយ បៃតង លឿង និង​ទឹក​មាស​ ហើយ​​​​សត្វ​ដែល​ប៉ះ​ខ្លួន​វា​នឹង​ត្រូវ​ស្លាប់​ក្នុង​រយៈ​ពេល​ខ្លី ដោយសារ​ពិស​តាម​ស្បែក​ នឹង​ជ្រាប​ចូល​ក្នុង​​បេះ​ដូង​សត្រូវ​ ដែល​ធ្វើ​ឲ្យ​បេះដូង​លែង​ដំណើរការ​។  

៦. ឥន្ទ្រី​កំណាច Harpy

ឥន្ទ្រី​នេះ​ ជា​ប្រភេទ​សត្វ​បក្សី​ធំ​ជាង​គេ​បំផុត​មួយ ដែល​មាន​ក្រញាំ​​ប្រវែង​ដល់​ទៅ ១៣សង់ទីម៉ែត្រ។ ក្រញាំ​ទាំង​នេះ​អាច​ចាប់​​កូន​ក្រពើ ស្វា កំប្រុក កណ្ដុរ ពង្រូល និង​បក្សី​តូច​ៗ​នៅ​លើ​ដើម​ឈើ​បាន។  

៧. ពីងពាង​ពិស Brazilian Wandering

​​​​​​​​ពីងពាង​​ប្រភេទ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពីងពាង​​មាន​ពិស​ខ្លាំង​ជាងគេ​បំផុត ហើយ​សត្រូវ​​ដែល​ត្រូវ​ពិស ​តែង​តែ​ដើរ​លែង​រួច មាន​អាការៈ​ពិបាក​ដកដង្ហើម​ ឈឺចុក​ចាប់​ពេញ​រាង​កាយ។  

៨. ក្អែប​យក្ស Amazonian

ក្អែប​នេះ​មាន​ប្រវែង​ដល់​ទៅ​ ២៥ ទៅ ៣០សង់ទីម៉ែត្រ ពិស​របស់​​វា​អាច​សម្លាប់ សត្វល្អិត​ អា​ពីង ​បក្សី​តូច​ៗ បង្កួយ ​កង្កែប កណ្ដុរ ពស់ និង​ប្រចៀវ​ជាដើម។ វិធី​សម្លាប់​សត្រូវ គឺ​វា​យក​ខ្លួន​របស់​វា​រុំ​ព័ទ្ធ​នឹង​ចំណី រួច​ចាប់​ផ្ដើម​ស៊ី​ចំណី​ទាំង​រស់​បន្តិច​ម្ដងៗ។  

៩. ស្រមោច​ពិស Bullet

​​​​ទោះ​ជា​វា​មាន​ខ្លួន​តូច​ប្រវែង​ជាង ២,៥​សង់ទីម៉ែត្រ​ក្ដី ក៏​ពិស​របស់​វា​ធ្វើ​ឲ្យ​សត្រូវ​ឈឺ​ចុកចាប់ ដូច​ត្រូវ​​​គ្រាប់​ដែរ ​ហើយ​​កន្លែង​ដែល​វា​ខាំ​​នឹង​ធ្វើ​ឲ្យ​លែង​ដំណើរការ។  

១០. ប្រចៀវ​ជញ្ជក់​ឈាម Common

ប្រចៀវ​នេះ​ចេញ​រក​ចំណី​តែ​ពេល​យប់ ​ហុត​តែ​ឈាម​ប៉ុណ្ណោះ ហើយ​វា​ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ប្រទេស​មិកស៊ិក​ និង​អាមេរិក​ខាងត្បូង​ដែរ។ ​វា​តែង​តែ​ទៅ​ខាំ​គោ​ក្របី សេះ ដែល​ខាំ​បឺត​ម្ដង​មាន​រយៈពេល​ជាងកន្លះ​ម៉ោង។ ​វា​ខាំ​មិន​សូវ​ឈឺ​ទេ ​ហើយ​បើ​ខាំ​មនុស្ស ​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ជំងឺ​ឡើយ ​ប៉ុន្តែ​មុខ​របួស​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ​ណាស់​៕

ប្រភព៖ ipfactly ប្រែសម្រួល៖ ឡេង ភារុណ

;