វីដេអូ៖ លោក Jack Ma ថា​បច្ចេកវិទ្យា​នឹង​ជួយឱ្យ​មនុស្ស​រស់​ដល់​អាយុ ១២០ឆ្នាំ

  • 2019-09-01 09:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មហា​សេដ្ឋីចិន លោក Jack Ma បាន​អះអាង​ថា បច្ចុប្បន្ន​មនុស្សមាន​ការបារម្ភ​ថា បច្ចេកវិទ្យា​ថ្មីៗនឹង​ឆក់​ឱកាស​ការងារ​ពីមនុស្ស ប៉ុន្តែវា​មិនមែន​អ៊ីចឹងឡើយ។ លោកបន្តថា ដោយសារតែបដិវត្តន៍​ឧស្សាហកម្ម គឺ​ការងារ​បាន​បង្កើត​ការងារ​យ៉ាងច្រើន។ «អ្វីដែល​ខ្ញុំគិត​គឺថា ក្នុងពេល ២០ ទៅ ៣០ឆ្នាំខាងមុខ មនុស្សនឹង​មាន​អាយុ​វែងជាងមុន។ បច្ចេកវិទ្យា​វិទ្យាសាស្រ្ត​ជីវិត កំពុងតែ​ត្រូវបាន​បង្កើតឡើង​ហើយ ដែល​អាចធ្វើឱ្យ​មនុស្ស​មាន​អាយុប្រហែល ១០០ ឬដល់ ១២០ឆ្នាំ​ឯណោះ»៕

សូមទស្សនា​វីដេអូការថ្លែង​របស់​លោក Jack Ma ខាង​ក្រោម​នេះ៖

ប្រភព៖ Xinhua ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;