អាមេរិកនឹងធ្វើតេស្តរថយន្តប្រើកាមេរ៉ា ជំនួសឲ្យកញ្ចក់មើលក្រោយ

  • 2019-09-02 06:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អាមេរិក​ ហៅ​កាត់​ NHTSA មាន​គម្រោង​ថា​នឹង​សាក​ល្បង​មើល​អំពី​ការ​ប្រើ​ប្រាស់​កាមេរ៉ា​ជំនួស​ឲ្យ​កញ្ចក់​មើល​ក្រោយ​ ដែល​បច្ចេកវិទ្យា​នេះ​​បាន​អនុញ្ញាត​​ឲ្យ​ប្រើ​នៅ​ប្រទេស​ដទៃ​រួច​មក​ហើយ។

​គម្រោង​ការ​របស់ NHTSA នឹង​សិក្សា​នូវ​អត្តចរិត​បើកបរ​ និង​ដំណើរ​ការ​នៃ​ការ​ប្ដូរ​គន្លង​ផ្លូវ លើ​រថយន្ត​ដែល​ប្រើ​កញ្ចក់​មើល​​ចំហៀង​ធម្មតា និង​​រថយន្ត​ប្រើ​​កាមេរ៉ា​ ហើយ​នឹង​ផ្ដល់​ឱកាស​ឲ្យ​មហាជន​បញ្ចេញ​មតិ​ផង​ដែរ។

នៅ​ខែ​មីនា​ ឆ្នាំ ២០១៤ សហគមន៍​យានយន្ត​អាមេរិក​ ដែល​មាន​តំណាង​ឲ្យ​​ក្រុមហ៊ុន General Motors, Volkswagen, Toyota និង​ក្រុមហ៊ុន​ផ្សេង​ទៀត រួម​ជា​មួយ​ក្រុមហ៊ុន Tesla បាន​ដាក់​ញត្តិ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ស្រប​ច្បាប់​នូវ​ប្រព័ន្ធ​កាមេរ៉ា​​ចំហៀង​នេះ។ ញត្តិ​ស្រដៀង​គ្នា​នេះ​ក៏​ត្រូវ​បាន​ដាក់​ដោយ​ក្រុមហ៊ុន​Daimler នៅ​ឆ្នាំ ២០១៥ ផង​ដែរ។ ញត្តិ​ទាំង​នេះ​នៅ​រង់​ចាំ​ការ​អនុញ្ញាត​នៅ​ឡើយ។

ក្រុមហ៊ុន​ផលិត​រថយន្ត​ចាប់​ផ្ដើម​​ប្រើ​ប្រាស់​កាមេរ៉ា​ ជំនួស​ឲ្យ​កញ្ចក់​ចំហៀង​នៅ​លើ​ទីផ្សារ​មួយ​ចំនួន។​តួ​យ៉ាង Toyota បាន​ចាប់​ផ្ដើម​លក់ Lexus ES នៅ​ជប៉ុន​កាល​ឆ្នាំ​មុន ជា​មួយ​កាមេរ៉ា​មើល​ចំហៀង​ រួច​មក​​ក៏​មាន​ក្រុមហ៊ុន Volkswagen ដែល​ចេញ​​រថយន្ត​ Audi E-Tron គ្មាន​កញ្ចក់​មើល​ចំហៀង​ នៅ​អឺរ៉ុប​ កាល​ពី​ធ្នូ។ រថយន្ត​ទាំង​ពីរ​នេះ​ដាក់​លក់​នៅ​អាមេរិក ដោយ​មាន​តែ​ប្រភេទ​ប្រើ​កញ្ចក់​មើល​ចំហៀង​ប៉ុណ្ណោះ៕

ចុចអាន ៖ ក្រសួងចេញនិតិវិធីទប់ស្កាត់ រឿងបន្លំធ្វើស្លាកលេខរថយន្ត រដ្ឋ​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;