មក​មើល​ទិដ្ឋភាព​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ហាត់​ថ្ងៃ​ដំបូង​ជាមួយ​ Honda

  • 2019-09-03 04:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​គោព្រៃ​កម្ពុជា​បាន​ហាត់​ផ្លូវ​ការ​ហើយ​ជា​មួយ​នឹង​អ្នក​ចាត់​ការ​ទូ​ទៅ Keisuke Honda កាល​ពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ២០១៩ នេះ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។ នេះ​ជា​ថ្ងៃ​ទី១​​ហើយ​ដែល​ក្រុម​គោព្រៃ​កម្ពុជា​ហាត់​ជា​លក្ខណៈ​ផ្លូវការ​ជា​មួយ​អ្នក​ចាត់​ការ​ទូទៅ​សញ្ជាតិ​ជប៉ុន​រូប​នេះ។ ក្រុម​របស់​កម្ពុជា​ដែល​មាន​រហ័ស​នាម​ថា​គោព្រៃ​កម្ពុជា​បាន​ប្រ​មូល​ផ្ដុំ​ហ្វឹកហាត់​តាំង​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា​​ មក​ម្ល៉េះ ជា​មួយ​គ្រូ​បង្គោល Felix G.Dalmas។

រំ​លឹក​ដែរ​ថា ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup 2022ពូលC ដែល​កម្ពុជា​ត្រូវ​ប៉ះ​ហុងកុង​នោះ នៅ​សល់​តែ២ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោល​គឺ​នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ២០១៩ និង​ប្រ​កួត​បន្ទាប់​កម្ពុជា​ត្រូវ​ប៉ះ​បារ៉ែន នៅ​ថ្ងៃ​ទី១០។ សូម​បងប្អូន​ចូលរួម​គាំទ្រ​ទាំង​អស់​គ្នា ដើម្បី​វិស័យ​បាល់ទាត់​កម្ពុជា។ ​

អត្ថបទ៖ Yorn Sovieth

អត្ថបទថ្មី
;