យាន​ឆាងអ៊ឺ​របស់​ចិន រក​ឃើញ​សារធាតុ​ចម្លែក​មួយ​នៅលើ​ភព​ព្រះចន្ទ

  • 2019-09-03 06:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យាន​ Yutu-2 ដែល​ជាផ្នែកមួយ​នៃ​បេសកកម្ម​ឆាងអឺទី៤ (Chang'e-4) ​របស់​ចិន បាន​រកឃើញ​សារធាតុ​ចម្លែក​ម្យ៉ាង​ដែល​ដូច​ជែល (gel) នៅលើ​ផ្ទៃដី​ភព​ព្រះចន្ទ​ ដោយ​អ្នកវិទ្យាសាស្រ្ត​ដែល​ពាក់ព័ន្ធនឹង​បេសកកម្ម​នេះ កំពុង​តែសិក្សា​ហើយ​ថា​វា​ជាអ្វី​ឱ្យពិត​ប្រាកដ និង​មានប្រភព​មកពីណា។

សារធាតុ​ដែល​មាន​ពណ៌​មិនធម្មតា​នេះ ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៩ ក្នុងអំឡុង​យាន​ខាងលើធ្វើការ​រុករក​នៅតំបន់​ក្នុងរណ្តៅដ៏តូច​ ត្រង់​ផ្នែកងងឹត​នៃភព​ព្រះចន្ទ។ យ៉ាងណាក្តី អ្នក​វិទ្យាសាស្រ្ត​ បាន​ប៉ាន់ស្មាន​ថា សារធាតុ​នេះ គឺ​ជាកញ្ចក់​ដែលរលាយ​ កើតចេញពី​អាចម៌ផ្កាយ​ដែល​បាន​ធ្លាក់​លើផ្ទៃដី​ភព​ព្រះចន្ទ។

ការរកឃើញ​ខាងលើនេះ មិនមែនជារឿងភា្ញក់ផ្អើល​លើក​ដំបូងទេ ពោលគឺ​អ្នកអវកាស​អាមេរិក​នៃបេសកកម្មអាប៉ូឡូទី១៧ ក៏បានរកឃើញស្រទាប់ដី​ដែល​មានពណ៌ទឹកក្រូច នៅលើ​ភព​ព្រះចន្ទ​ផងដែរ​កាលពីឆ្នាំ១៩៧២។ ស្រទាប់ដី​នេះ ត្រូវបាន​សន្និដ្ឋានថា កើតចេញពី​បន្ទុះ​ភ្នំភ្លើងមួយ កាលពី​ជាង ៣ពាន់​លានឆ្នាំ​មុន៕

ប្រភព៖ Space ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;