គ្រូថៃថា​ក្រុម​លីគក្នុងស្រុក​ សម្បូរតែ​ខ្សែប្រយុទ្ធ​បរទេស

  • 2019-09-05 03:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Akira Nishino គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ បាន​ថ្លែង​ថា លោក​មាន​ការ​ពិបាក​រើស​ខ្សែប្រយុទ្ធ​ ដោយ​សារតែ​ក្រុម​នីមួយៗ​នៅ​លីគ​ក្នុងស្រុក សម្បូរតែ​កីឡាករ​ខ្សែប្រយុទ្ធ​បរទេស​តែប៉ុណ្ណោះ។ ការ​លើកឡើង​បែបនេះ ធ្វើឡើង​កាលពី​ថ្ងៃពុធ​ម្សិលមិញ ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ជំនួប​រវាង​ម្ចាស់ផ្ទះ​ថៃ និង​វៀតណាម ក្នុង​វគ្គជម្រុះ World Cup 2022 ដែល​នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន Thammasat យប់នេះ។

រូបថត៖ Bangkok Post
ក្នុង​ចំណោម​កីឡាករ​ ២៣នាក់​របស់ថៃ​ដែលត្រៀម​សម្រាប់​ព្រឹត្តិការណ៍​នេះ មិនមាន​ឈ្មោះ​ខ្សែប្រយុទ្ធដ៏ឆ្នើម Teerasil Dangda ឡើយ​ដោយសារតែ​បញ្ហារបួស ពោលគឺមាន​តែ Supachai មកពី Buriram United តែប៉ុណ្ណោះ។ ប៉ុន្តែ​ក៏​មានChanathip Songkrasin ឬហៅថា «Messi ថៃ» ផងដែរ​ដែល​កំពុងក្លាយជា​គោលដៅរបស់​កីឡាករ​វៀតណាម។

យ៉ាងណា​ក៏ដោយ លោកអះអាង​ថា ក្រុមរបស់​លោក​គឺមាន​កីឡាករ U23 ដែលមាន​ទេពកោសល្យ​ច្រើន ហើយអាច​មាន​សមត្ថភាព​រកគ្រាប់​បាល់​បាន។

អតីតគ្រូ​ជម្រើសជាតិ​ជប៉ុន​រូបនេះ មិន​ទាន់ហ៊ាន​ទស្សន៍ទាយ​ពី​លទ្ធផល​យ៉ាងណា​នោះទេ ដោយសារតែ​លោក​មកដឹកនាំ​បង្វឹក​ក្រុមថៃ គឺ​មានរយៈពេល​ខ្លីតែប៉ុណ្ណោះ ហើយ​យប់នេះ​គឺជាការប្រកួត​លើក​ដំបូង​សម្រាប់​លោក៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;