លោក ស៊ី ជិនពីង ចាត់ទុក​តំបន់​៣នេះ ​ថាជា​គ្រោះ​សម្រាប់​បក្សកុម្មុយនិស្តចិន

  • 2019-09-06 03:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហុងកុង ម៉ាកាវ និង​តៃវ៉ាន់ ត្រូវបាន​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ចាត់ទុក​ថា​ជា​ហានិភ័យ​ដ៏ធំ​សម្រាប់​បក្សកុម្មុយនិស្ត ដោយ​លោក​បាន​ព្រមាន​សមាជិក​បក្សថា ត្រូវ​តែត្រៀម​ខ្លួន និង​តស៊ូ​ក្នុង​ពេល​ចាំបាច់។

រូបថត៖ AFP

លោកបាន​ថ្លែង​កាលពី​ថ្ងៃអង្គារ​កន្លងទៅ​យ៉ាងដូច្នេះថា៖ «អ្នក​ដឹកនាំ ត្រូវតែយកចិត្តទុកដាក់ខ្ពស់​ចំពោះ​ការផ្លាស់ប្តូរ​ខ្យល់។ ពួកគេ​ត្រូវ​ដឹងថា សត្វ​ក្តាន់​មួយ​ក្បាល បាន​ដឹងពីការ​មកដល់​របស់ខ្លា​មួយក្បាល ដោយ​សារ​ខ្យល់»។

ហុងកុង ម៉ាកាវ និងតៃវ៉ាន់ ត្រូវបាន​រដ្ឋាភិបាល​ក្រុងប៉េកាំង ចាត់ទុកថា​ជាផ្នែករបស់ចិនទាំងអស់ ប៉ុន្តែ​តំបន់​ទាំងអស់​នោះ មិនស្ថិត​ក្រោមការ​គ្រប់គ្រង​ដោយផ្ទាល់​របស់បក្សកុម្មុយនិស្ត​ចិន​ឡើយ។

គួរ​ជម្រាប​ដែរថា ការ​ថ្លែង​របស់​លោក ស៊ី ជិនពីង​ ខាងលើ​នេះ ធ្វើឡើង​មុនពេល​ដែល​មេដឹកនាំ​ហុងកុង​ប្រកាស​ដកចេញ​សេចក្តីព្រាងច្បាប់​ស្តីពី «បត្យាប័ន» ក្នុងខណៈដែល​មានការ​ធ្វើបាតុកម្ម​ដ៏វឹកវរខ្លាំង។

លោក​ប្រធានាធិបតី​ក៏មាន​គម្រោង​ធ្វើទស្សនកិច្ច​នៅម៉ាកាវ នាចុងឆ្នាំ​នេះ​ផងដែរ ដើម្បី​ប្រារព្ធខួប​២០ឆ្នាំ​នៃ​ការ​ទទួល​បាន​ក្រុងនេះ ពី​ប្រទេស​ព័រទុយហ្គាល់​ផងដែរ៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

;