ភាគី​កម្មករ និង​​និយោជក​ដាក់តួលេខ​ប្រាក់ខែ​គោល​ឃ្លាតគ្នាជាង​១០​ដុល្លារ​​សម្រាប់​ឆ្នាំ២០២០​

  • 2019-09-06 06:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រ​សួងការងារ​ឲ្យ​ដឹងថា​ក្នុង​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សា​ប្រាក់​ឈ្នួលគោល​អប្បបរមា​លើកទី​បីនេះ ភាគី​កម្មករ​និយោជិតស្នើ​យក​តួលេខ​១៩៩​ដុល្លារ ខណៈ​ភាគី​និយោជក​ស្នើ​យក​១៨៤​ដុល្លារ​សម្រាប់​ប្រាក់ឈ្នួលគោល​អប្បបរមា​ក្នុងវិស័យ​វាយនភណ្ឌឆ្នាំ២០២០​។

ក្រ​សួងការងារ​នៅ​រសៀល​នេះ​បាន​ចេញ​សេចក្ដី​ប្រ​កាស​ពត៌មាន​មួយ​ស្ដី​ពី​​លទ្ធផល​នៃ កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​គោល​អប្បបរមា​លើក​ទី​បី​សម្រាប់​វិស័យ​វាយន​ភណ្ឌ កាត់​ដេរ និង​ផលិត​​ស្បែក​ជើង។

​លទ្ធផល​នៃកិច្ច​ប្រ​ជុំ​បាន​បង្ហាញថា​ភាគី​កម្មករនិយោជិត​បាន​ស្នើ​តួលេខ​ប្រាក់ខែ​គោល​អប្បបរមា​សម្រាប់​វិស័យ​មួយនេះ​ក្នុង​ឆ្នាំ​២០២០​ ចំនួន​១៩៩​ដុល្លារ ខណៈ​ភាគីនិយោជក​ស្នើ​តួលេខ​១៨៤​ដុល្លារ។ ភាគីទាំង​ពីរ​នឹង​បន្ត​ពិភាក្សា​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ២០១៩ ខាង​មុខ​នេះ។ នេះបើ​តាម​សេចក្ដីប្រ​កាស​ព័ត៌មាន​ដដែល។​

គួរ​បញ្ជាក់ថា​ប្រាក់​ខែ​គោល​អប្បបរមា​ក្នុង​វិស័យ​វាយនភណ្ឌ​ កាត់ដេ និង​ផលិត​ផល​ស្បែកជើង​មាន​ចំនួន​១៨២​ដុល្លារ ក្នុង​ឆ្នាំ២០១៩​៕

អត្ថបទ៖ ទូច សុខា

អត្ថបទថ្មី
;