ការជម្រិតទារប្រាក់ ដោយប្រើរូបភាពឬវិដេអូអាសអាភាសកំពុងមាននៅកម្ពុជា

  • 2019-09-06 06:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នសង្កេតឃើញមានករណីថតរូបភាព ឬវីដេអូអាសអាភាសគំរាមទារប្រាក់ (Sex Extortion) ជាច្រើនកំពុងកើតមានឡើងក្នុង ព្រះរាជាណាចក្រកម្ពុជា ជនល្មើសបានប្រើប្រាស់មធ្យោបាយប្រើប្រាស់នារីស្អាតៗ ដើម្បីទាក់ទាញជនរងគ្រោះ ធ្វើការសន្ទនាអនឡាញ ប្រើប្រាស់សកម្មភាពស្រើបស្រាល អូសទាញជនរងគ្រោះប្រព្រឹត្តសកម្មភាពរួមភេទ មុខកុំព្យូទ័រ ឬទូរស័ព្ទដៃ និងធ្វើការថតសកម្មភាពទាំងនោះ គំរាមទារប្រាក់។

រូបថតៈ លោកឧត្តមសេនីយ៍ឯក ហោ សំអាត ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ
នាយកដ្ឋានព័ត៍មានវិទ្យា នៃក្រសួងមហាផ្ទៃបានបន្តថា ជនល្មើសបានប្រើប្រាស់ប្រើប្រាស់នារីស្អាតៗ ដើម្បីទាក់​ទាញ​ជន​រងគ្រោះ ធ្វើការសន្ទនាអនឡាញ ប្រើប្រាស់សកម្មភាពស្រើបស្រាល អូសទាញជនរងគ្រោះប្រព្រឹត្តសកម្មភាពរួមភេទ មុខកុំព្យូទ័រ ឬទូរស័ព្ទដៃ និងធ្វើការថតសកម្មភាពទាំងនោះ គំរាមទារប្រាក់ ដោយបានប្រើមធ្យោបាយមួយចំនួនដូចជា៖

មធ្យោ​បាយទី ១៖ ប្រើប្រាស់នារីស្អាតៗ ដើម្បីទាក់ទាញជនរងគ្រោះ ធ្វើការសន្ទនាអនឡាញ ប្រើប្រាស់សកម្មភាពស្រើបស្រាល អូសទាញជនរងគ្រោះប្រព្រឹត្តសកម្មភាពរួមភេទ មុខកុំព្យូទ័រ ឬទូរស័ព្ទដៃ និងធ្វើការថតសកម្មភាពទាំងនោះ គំរាមទារប្រាក់។

មធ្យោបាយទី ២៖ ប្រើប្រាស់គេហទំព័រអាសអាភាស បញ្ចូលកម្មវិធីសន្ទនាអនឡាញ ឬផ្ទាំងបើកវីដេអូ ដែលបញ្ជា Webcam ដើម្បីលួចថតសកម្មភាពជនរងគ្រោះ និងធ្វើការគំរាមទារប្រាក់។

មធ្យោបាយទី ៣៖ ប្រើប្រាស់មធ្យោបាយផ្សេងៗ ក្នុងការចម្លងមេរោគទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ ប្រើប្រាស់ Webcam ថតសកម្មភាពផ្សេងៗ និងធ្វើការគំរាមទារប្រាក់។

នាយកដ្ឋានព័ត៍មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា ប្រសិនជួបករណី ដូចជម្រាបជូនខាងលើនេះសូមធ្វើ​ការទំនាកទំនងដូចខាងក្រោម៖

ទី១. អញ្ជើញ​ជួបជាមួយមន្ត្រីជំនាញ ដើម្បីធ្វើការប្រឹក្សា ដាក់ពាក្យបណ្តឹង និងស្វែងរកជនល្មើស។

ទី២. ការបង់ប្រាក់មិនមែនជាមធ្យោបាយ ព្រោះអ្នកនឹងត្រូវបង់បន្តបន្ទាប់។

ទី៣. ធ្វើការបិទគណនីបណ្តាញសង្គមបណ្តោះអាសន្ន។

ទី៤. ប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ស្កេន និងសម្អាតមេរោគក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ។

ទី៥. ប្រើប្រាស់ Sticker បិទ Webcam នៅពេលមិនប្រើប្រាស់៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;