ពាក្យសម្ងាត់ ពេលប្រធានាធិបតីអាមេរិកចង់រួមរ័ក នៅក្នុងសេតវិមាន
- 2019-09-06 08:41:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យសម្ងាត់ ពេលប្រធានាធិបតីអាមេរិកចង់រួមរ័ក នៅក្នុងសេតវិមាន
ចន្លោះមិនឃើញ
វាពិតជាលំបាកបន្តិចហើយ នៅពេលក្លាយខ្លួនជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ព្រោះរាល់ទង្វើទាំងអស់ សុទ្ធតែត្រូវគេឃ្លាំមើលយ៉ាងជិតស្និទ្ធ។
ជាមួយគ្នានេះដែរ ភ្នាក់ងារសម្ងាត់ ត្រូវបានដាក់ពង្រាយស្ទើរគ្រប់ទីកន្លែង ដើម្បីការពារប្រធានាធិបតី និងជំទាវទី១ ប៉ុន្តែវាពិតជារំខានខ្លាំងណាស់ នៅពេលដែលចង់មានពេលវេលាឯកជន និងបានផ្អែមល្ហែមបែបប្ដីប្រពន្ធ។
ពាក្យសម្ងាត់ជាច្រើន ត្រូវបានប្រើប្រាស់នៅក្នុងសេតវិមាន ដែលផ្ដល់ភាពងាយស្រួលសម្រាប់ភ្នាក់ងារសម្ងាត់ អាចទាក់ទងជាមួយគ្នាទៅវិញទៅមក ដោយមិនចាំបាច់បញ្ចេញឈ្មោះ ឬ ទីតាំង។ នៅក្នុងអំឡុងរដ្ឋាភិបាលរបស់ លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីរូបនេះ ត្រូវបានគេហៅជាពាក្យសម្ងាត់ថា «Renegade» ខណៈអតីតជំទាវទី១ គឺលោកស្រី Michelle ត្រូវបានគេហៅថា «Renaissance»។
អ្វីដែលពិសេសនោះគឺ នៅពេលដែលពួកគេទាំង២ ចង់មានពេលវេលាផ្អែមល្ហែមជាមួយគ្នា គេបានហៅវាជាពាក្យសម្ងាត់ថា «the Bosnian Problem» ឬ «បញ្ហាបូស្នៀ»។ ដូច្នេះនៅក្នុងការសន្ទនាគ្នា គេនឹងនិយាយថា «មិនអាចរំខាន Renaissance បានឡើយ។ នាង និង Renegade កំពុងពិភាក្សាបញ្ហាបូស្នៀ»។
យ៉ាងណាមិញ ប្រសិនបើ លោក ត្រាំ រក្សាពាក្យសម្ងាត់នេះ នោះវានឹងនៅតែត្រូវគេប្រើប្រាស់ជាធម្មតាដដែល។ ប៉ុន្តែ ប្រធានាធិបតីថ្មីរូបនេះ ក៏អាចផ្លាស់ប្ដូរវាបានដែរ។ ដោយសារតែ ជំទាវទី១ របស់អាមេរិកបច្ចុប្បន្ន គឺ លោកស្រី Melania កើតនៅក្នុងប្រទេសស្លូវេនី ដូច្នេះពួកគេប្រហែលជាអាចផ្លាស់ប្ដូរវា ទៅជា «the Slovenian Problem» ឬ «បញ្ហាស្លូវេនី» ក៏ថាបាន៕