ជម្រុះ EURO យប់មិញ! អង់គ្លេស បារាំង ព័រទុយហ្គាល់ សុទ្ធតែលត់គូប្រកួតដល់ ៤គ្រាប់ (មានវីដេអូ)

  • 2019-09-08 00:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការប្រកួត​ជម្រុះ EURO 2020 យប់មិញ​នេះ មានក្រុម៣ ដែលលត់គូប្រកួតច្រើនគ្រាប់គឺ អង់គ្លេស បារាំង និងព័រទុយហ្គាល់ ក្នុងនោះ Harry Kane ធ្វើបានហេតទ្រីក​ផងដែរ។ សូម​មើលលទ្ធផលខាងក្រោមនេះ៖

ពូលA

  • កូសូវ៉ូ ២-១ សាធារណរដ្ឋឆែក

  • អង់គ្លេស ៤-០ ប៊ុលការី (Harry Kane ៣គ្រាប់ និង Sterling ១គ្រាប់)

ពូលនេះ អង់គ្លេសកំពុងឈរលេខ១ មាន៩ពិន្ទុ។

ពូលB

  • លីទុយអានី ០-៣ អ៊ុយក្រែន

  • ស៊ែប ២-៤ ព័រទុយហ្គាល់ (Ronaldo ស៊ុតចូល១គ្រាប់នៅនាទី៨០)

ពូលនេះ អ៊ុយក្រែន កំពុងឈរលេខ១ មាន ១៣ពិន្ទុ ព័រទុយហ្គាល់លេខ២ មាន៥ពិន្ទុ។

ពូលH

  • អ៊ីស្លង់ ៣-០ ម៉ុលដូវ៉ា

  • តួកគី ១-០ អង់ដូរ៉ា

  • បារាំង ៤-១ អាល់បានី (Giroud ស៊ុតចូល១គ្រាប់នៅនាទី២៧)

ពូលនេះ បារាំង តួកគី និង​អ៊ីស្លង់ កំពុងឈរលេខ១ លេខ២ និងលេខ៣ មាន១២ពិន្ទុដូចគ្នា៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;