កម្ពុជា នៅមិនទាន់​អាច​រកជ័យជម្នះ​បាន​ក្នុងវគ្គជម្រុះ World Cup ជុំទី២

  • 2019-09-10 13:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ម្ចាស់ផ្ទះកម្ពុជា បាន​ប្រកួតចាញ់ បារ៉ែន ដោយលទ្ធផល ០-១ ក្នុង​ការប្រកួត​វគ្គជម្រុះ World Cup 2022 ពូល C ជើងទី២ ដែល​ទើបបញ្ចប់​អម្បាញ់មិញនេះ។

១គ្រាប់នេះ ស៊ុតបញ្ចូលទីដោយ Kamil Al-Aswad នៅនាទី៧៨។ ក្រុមម្ចាស់ផ្ទះ ព្យាយាម​វាយបករកគ្រាប់បាល់វិញដែរ​ប៉ុន្តែមិនបានសម្រេចឡើយ។

លទ្ធផលនេះ បង្ហាញ​ថា កម្ពុជា នៅតែមិនអាច​រកជ័យជម្នះបានឡើយ ក្នុងវគ្គជម្រុះ World Cup ជុំទី២។ កាលពីជើងទី១ កម្ពុជា បានត្រឹមស្មើ ហុងកុង ១-១៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;