យប់មិញ Apple មិនមែនប្រកាសចេញតែ iPhone ទេ

  • 2019-09-11 06:08:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ធំ​ប្រចាំ​ឆ្នាំ​របស់ Apple បាន​បញ្ចប់​ទៅ​ហើយ​ ទាំង​នេះ​ជា​ការ​សង្ខេប​នូវ​រាល់​ផលិតផល​ថ្មីៗ​ ដែល​ប្រកាស​យប់​មិញ៖

Apple TV+

កម្មវិធី streaming movies របស់​ Apple ផ្ទាល់​បាន​ចេញ​ហើយ។ Apple នឹង​ឲ្យ​សាក​រហូត​ដល់​ ១ ឆ្នាំ មិន​គិត​ថវិកា ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ដែល​ទើប​នឹង​ទិញ​ផលិតផល​ថ្មី​ដូចជា iPhone, iPad, Laptops ឬ Desktops ។ សេវា​កម្ម​នេះ​មាន​តម្លៃ ៥ ដុល្លារ​/ខែ

iPad ជំនាន់​ទី ៧

iPad ជំនាន់​ថ្មី​នេះ​ មាន​អេក្រង់​ទំហំ​ជាង​មុន​ ឡើង​ពី ៩,៧ អ៊ីញ ទៅ ១០,២ អ៊ីញ ហើយ​វា​អាច​ប្រើប្រាស់​ជាមួយ Smart keyboard បាន​ផង​ដែរ។ iPad នេះ​ប្រើ​បន្ទះ​ឈីប A10 ដែល​មាន​នៅ​លើ iPhone 7 ហើយ​មាន​តម្លៃ​ផ្ដើម​ពី ៣២៩ ដុល្លារ

Apple Watch Series 5

Apple Watch ជំនាន់​នេះ​មាន​មុខងារ​ថ្មី​សំខាន់ ២ គឺ Always-on display និង International Emergency Calls ។ Always-On display អាច​ឲ្យ​មុខ​នាឡិកា​មិន​រលត់​ ហើយ​បង្ហាញ​ម៉ោង​ដូច​នាឡិកា​ធម្មតា ឯ International Emergency Calls អាច​ឲ្យ​អ្នក​ទាក់​ទង​ទៅ​លេខ​សង្គ្រោះ​បន្ទាន់​នៅ​ច្រើន​ជាង​ ១៥០ ប្រទេស ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់ iPhone ។ Apple Watch Series 5 ម៉ូដែល GPS មាន​តម្លៃ ៣៩៩ ដុល្លារ និង ម៉ូដែល GPS+LTE មាន​តម្លៃ ៤៩៩ ដុល្លារ

iPhone 11 ស្នង​ឲ្យ​ iPhone XR

iPhone 11 មាន​អេក្រង់​ LCD ​ទំហំ ៦,១ អ៊ីញ​ដដែល ប្រើ​បន្ទះ​ឈីប A13 Bionic មាន​កាមេរ៉ា​ភ្លោះ ដែល​មួយ​ជា​ប្រភេទ Ultra-wide ថត​ទូលាយ​បាន​ ១២០ ដឺក្រេ។ មិន​តែ​ប៉ុណ្ណោះ​ មាន​​មុខងារ​ "Slofies” គឺ​ថត​វីដេអូ slow-motion នៅ​កាមេរ៉ា​មុខ។ វា​តម្លៃ ៦៩៩ ដុល្លារ ​ថោក​ជាង​ XR កាល​ចេញ​ដំបូង ៥០ ដុល្លារ។

iPhone 11 Pro និង​ 11 Pro Max

iPhone 11 Pro មាន​អេក្រង់​ OLED ទំហំ ៥,៨ អ៊ីញ និង 11 Pro Max មាន​ទំហំ ៦,៥ អ៊ីញ ដូច​ជំនាន់​មុន​ដែរ តែ​ឆ្នាំ​នេះ​អាច​បង្ហាញ​ពន្លឺ​រហូត​ដល់ ១២០០ nits ។ កាមេរ៉ា​ជ្រុង​ ៣ គ្រាប់​ មាន​ទំហំ ១២ មេហ្គាភិកសែល​ដូចគ្នា មាន​កាមេរ៉ា​ធម្មតា​រក្សា​នៅ​ដដែល ឯ​ប្រភេទ telephoto អាច​ថត​រូប​បាន​ភ្លឺ​ជាង​មុន (f/2.0) និង​មួយ​គ្រាប់​ថ្មី​ប្រភេទ Ultra-wide ថត​ទូលាយ​បាន​ ១២០ ដឺក្រេ ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ កាមេរ៉ា​មុខ​របស់ iPhone ទាំង​នេះ​មាន​ទំហំ ១២ មេហ្គាភិកសែល​ដែរ ហើយ​មាន​កម្មវិធី Flimic ដែល​ឲ្យ​អ្នក​ប្រើ​កាមេរ៉ា​ទាំង​ ៤ (គិត​ទាំង​កាមេរ៉ា​មុខ) ក្នុង​ពេល​តែ​មួយ​។

iPhone 11 Pro ដាក់​លក់​​ផ្ដើម​ក្នុង​តម្លៃ ៩៩៩ ដុល្លារ និង 11 Pro Max ​ផ្ដើម​ក្នុង​​តម្លៃ ១០៩៩ ដុល្លារ ជាមួយ​នឹង​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ ៦៤/២៥៦/៥១២GB៕

ប្រភព៖ theverge ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម
;