ខូវ វិវឌ្ឍនា៖ "ចាន់ រតនា លេខ១ស្រុកខ្មែរលើគុនចម្រុះ ប៉ុន្តែ អន់ចំណុចមួយ"

  • 2019-09-13 08:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បើនិយាយទៅនៅស្រុកខ្មែរ ចាន់ រតនា ជាជើងខ្លាំងលេខ១ និង ល្អបំផុតផ្នែកគុនចម្រុះនៅស្រុកខ្មែរប៉ុន្តែ ចំណុចអន់គឺមិនអាចយកក្បាច់ MMA ឬ ជីជិតស៊ូ ទៅផ្ដួលគូប្រកួតបាន»។ នេះជាការបង្ហើបឲ្យដឹងរបស់លោក ខូវ វិវឌ្ឍនា ដែលជាគ្រូបង្វឹកក្បាច់ គុនចម្រុះ និង ជីជិតស៊ូ ផ្ទាល់របស់ រតនា មុនចេញទៅប្រកួតម្ដងៗ នៅសង្វៀនលំដាប់អន្តរជាតិ ONE Championship ហើយ លោកជាមនុស្សម្នាក់នៅពីក្រោយខ្នង ចាន់ រតនា ដែលធ្វើធ្វើឲ្យកីឡាករកម្ពុជារូបនេះលេចធ្លោបំផុតទាំងនៅក្នុងស្រុក និង ពិភពលោក។

ខូវ វិវឌ្ឍនា (ប្រុស)

ខូវ វិវឌ្ឍនា បានរៀបរាប់ទៀតថា ៖«ពេលខ្ញុំបង្ហាត់ ចាន់ រតនា គឺមិនហ៊ានបង្ហាត់ក្បាច់ដើម្បីសម្លាប់ដៃគូដោយប្រើ MMA ឬ ជីជិតស៊ូនោះទេ ព្រោះពេលវាខ្លីពេក ប៉ុន្តែលើការពាររហូត។ ក្នុងមួយសប្ដាហ៍ រតនា ហាត់ជាមួយខ្ញុំត្រឹម ៣ ទៅ ៤ ម៉ោងប៉ុណ្ណោះ។ ដូច្នេះយើងផ្ដោតលើរបៀបការពារ និង ដោះឃ្លេច្រើនជាង។ ពេលខ្លីបែបនេះយើងមិនអាចបង្ហាត់ក្បាច់ផ្ដួលគូប្រកួតបានទេ។ ប៉ុន្តែ បើចាន់ រតនា ត្រូវប្រកួតខ្សែក្រវាត់នៅ ONE ទៅថ្ងៃមុខ ខ្ញុំត្រូវបង្ហាត់យ៉ាងហោច រយៈពេល១ម៉ោងកន្លះដែរក្នុងមួយថ្ងៃ។ ខ្ញុំបានប្រាប់ ចាន់ រតនា រួចមកហើយរឿងនេះ ហើយយើងត្រូវត្រៀមបោះជំរំហ្វឹកហាត់ឲ្យបានល្អបំផុត»។

គ្រូបង្វឹកកូនខ្មែរ-បារាំងរូបនេះសង្កត់ធ្ងន់ថា ៖«បច្ចុប្បន្ន បើនិយាយអំពីការដោះឃ្លេ មិនថាឃ្លេទល់មុខ និង ឃ្លេពីខាងខ្នងទេ ចាន់ រតនា លេខ១ហើយក្នុងការដោះចេញ។ កាលវ៉ៃជាមួយ Rudy រតនាអាចដោះឃ្លេពីខ្នងបានយ៉ាងល្អ»។

ប្រធានសហព័ន្ធជីជិតស៊ូកម្ពុជាបានបន្តថា លោកយល់ចំពោះស្ថានភាពរបស់ ចាន់ រតនា ដោយសារមានក្លិបផ្ទាល់ខ្លួនត្រូវបង្ហាត់ មានប្រពន្ធកូនក្នុងបន្ទុក និង មានភារកិច្ចហាត់ខ្លួនឯងទៀត។ នេះជាហេតុផលលំបាកបន្តិច ប៉ុន្តែ រតនា នៅក្រាញននៀល និងអាចក្លាយជាកីឡាករMMA លេខ១តំណាងឲ្យកម្ពុជា។ លោក ខូវ វិវឌ្ឍនា នៅពីក្រោយជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ រតនា លើសង្វៀន ONE ជាពិសេសបំផុត គឺ ឈ្នះ៣លើកជាប់ក្នុងការប្រកួតចុងក្រោយរបស់ រតនា ទល់នឹង Abrou Fernandes, និង Rudy Agustian និង Gustavo Balart។

ពេលសួរថា កន្លងទៅជួបគូប្រកួតដែលខ្លាំងខាងMMA និង ចំបាប់ ចុះបើ រតនា ជួបកីឡាករជំនាញ Kickboxing ឬ មានប្រវត្តិប្រដាល់សេរីដែរ តើលោកបង្ហាត់បែបណាទៀត? លោក វ វិវឌ្ឍនា ឆ្លើយថា៖«យើងត្រូវសិក្សាអំពីគូប្រកួត។ ប៉ុន្តែយើងត្រូវបង្កើនក្បាច់ជីជិស៊ូ ឲ្យខ្លាំងក្លាជាងមុន ជាពិសេសក្បាច់ជើង និង ដៃដើម្បីគាបផ្ដួលគូប្រជែង។ ខ្ញុំទទួលស្គាល់ថា រតនា មិនអាចឈ្នះគេដោយក្បាច់ជីជិតស៊ូ ឬ MMA ទេ ប៉ុន្តែ យើងត្រូវឲ្យហាត់ឲ្យបានច្រើនម៉ោងជាងបច្ចុប្បន្ន»។

លោក ខូវ វិវឌ្ឍនា ដែលជាកូនកាត់-ខ្មែរបារាំង មិនត្រឹមតែគ្រូបង្វឹកក្បាច់គុន ជីជិតស៊ូ (Jiu Jitsu) នៅ H/Art Academy ប៉ុន្តែលោកក៏ជាប្រធានសហព័ន្ធកីឡាជីជិតស៊ូកម្ពុជា ទៀតផង។ ឆ្នាំដ៏លេចធ្លោរបស់ លោក ខូវ វិវឌ្ឍនា គឺ ជាគ្រូបង្វឹកដឹកនាំ ខាន់ ចេសា ទៅប្រកួតនៅព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីកាលឆ្នាំ ២០១៨ នៅឥណ្ឌូណេស៊ី និង ឈ្នះមេដាយមាសជូនជាតិមាតុភូមិ។

អត្ថបទ៖ ស៊ីធី

;