ក្រុម​ជម្រើស​ជាតិ​ចំនួន​៤ ដែល​ទក់សាច់​ដោយ​គ្រាប់បាល់​របស់ Ronaldo ខ្លាំង​ជាងគេ

  • 2019-09-14 05:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតមកដល់ពេលនេះ Cristiano Ronaldo បាន​ស៊ុត​បញ្ចូលទី ៩៣គ្រាប់​ហើយ ក្នុង​ការបង្ហាញខ្លួន ១៦០ប្រកួត​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើសជាតិ​ព័រទុយហ្គាល់។ ៩៣គ្រាប់​នេះ ធ្វើ​ឲ្យ​ Ronaldo តាមកាន់តែកៀក​ម្ចាស់​កំណត់ត្រា​ស៊ុត​ចូលច្រើនបំផុត​ក្នុង​ជម្រើសជាតិ គឺ​កីឡាករអ៊ីរ៉ង់ Ali Daei ដែលស៊ុត​បាន ១០៩គ្រាប់ (ចូលនិវត្តន៍)។

ក្នុង​ចំណោម​ ៩៣គ្រាប់​នោះ Ronaldo ស៊ុត​ចូល​ក្រុម​ជម្រើសជាតិ​ ចំនួន ៤០ ដែល​ក្នុង​នោះ មាន​ក្រុម​ជម្រើសជាតិចំនួន ៤ ដែល​កីឡាករ​វ័យ ៣៤ឆ្នាំរូបនេះ ស៊ុត​ចូល​ច្រើនជាងគេ (៥គ្រាប់) គឺ ស៊ុយអែត ឡាត់វី អង់ដូរ៉ា និងអាម៉េនី។

គួរ​រំលឹក​ថា កាលពីយប់ថ្ងៃទី១០កញ្ញា​កន្លងទៅ ព័រទុយហ្គាល់ បាន​បំបាក់ លីទុយអានី ៥-១ ក្នុង​វគ្គជម្រុះ EURO 2020 ក្នុងនោះ Ronaldo ធ្វើបានម្នាក់ឯងដល់ ៤គ្រាប់ទៅហើយ៕

សូមមើលបន្ថែម​ក្នុងតារាងខាងក្រោម៖

ប្រភព៖ Marca ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;