ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ផ្លាស់ប្តូរ

  • 2019-09-15 05:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​បន្ទាយមានជ័យ លោក ប្រាក់ ប៉ូលី ត្រូវបាន​ដក​ជាផ្លូវការ​ហើយ និងត្រូវ​ប្រកាស​ផ្ទេរ​តំណែង​នៅថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៩ ខាងមុខ​នេះ។ ការដក​តំណែង​នេះ គឺបន្ទាប់​ពីផ្ទុះរឿង​អាស្រូវ​ពុករលួយ បក្ខពួកនិយម និងបន្ទាប់ពី​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​បង្កើត​ក្រុមការងារ​ចុះធ្វើ​អធិការកិច្ច។

លោក​ឧបនាយករដ្ឋមមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ប្រាប់ [ខ្លីៗ] ថា ពិតជាមានការ​ផ្លាស់ប្តូរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន។ ហើយនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ នឹងធ្វើការប្រកាសចូលកាន់តំណែងប្រធានមន្ទីរថ្មី ជំនួសលោកប្រាក់ ប៉ូលី។ លោកអាង ណារិទ្ធ អនុប្រធាននាយកដ្ឋានសិក្សាគម្រោងប្លង់ នឹងទៅធ្វើជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។

លោក​ឧបនាយករដ្ឋមមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា៖ «ការផ្លាស់ប្តូរនេះ ជាដំណើរការធម្មតា នៃមន្ត្រីមុខងារសាធារណៈ ដើម្បី​ពង្រឹងសាធារណៈជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយយរបស់រាជរដ្ឋាភិបាល និងដើម្បីពង្រឹងសុវត្ថិភាពគគុណភាពដល់ប្រជាពលរដ្ឋ និងដោយសារការវិវត្តរីកចំរើនវិស័យសំណង់ ដើម្បីធានាសុវត្ថិភាពនគរូបនីយកម្ម»។

យោងតាមលិខិតរបស់អគ្គនាយករដ្ឋបាល នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានជម្រាបជូនទៅអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ស្តីពីការរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាត់លោកឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងនេះ និងប្រតិភូអមដំណើររួមមាន៖ លោកសេង ឡូត អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល លោកសេង សុវណ្ណរ័ត្ននា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងលោកកុសល សុពិនគ្ឃ ប្រធាននាយកដ្ឋានបុគ្គលិក។

សូមជម្រាបថា បន្ទាប់ពីផ្ទុះរឿងអាស្រូវរបស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារចុះធ្វើអធិការកិច្ចលើលោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងនិងសូរិយោដីខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៣០ ខែ កក្ដដា ឆ្នាំ២០១៩។ ក្រុមការងារេះ មានសមាជិក ៩ រូប ដឹកនាំដោយលោក សរ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ជាប្រធាន និងលោក ប៉ែនច័ន្ទ សុខខេមរា ជាអនុប្រធាន។

ក្រុមការងារមានតួនាទី និង ភារកិច្ច ចុះធ្វើអធិការកិច្ចលើការងារសូរិយោដី ការងារសំណង់ ការគ្រប់គ្រងបុគ្គលិក និង ការផ្ដល់សេវាសាធារណៈ ត្រួតពិនិត្យការអនុវត្តផែនការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ធ្វើរបាយការណ៍លទ្ធផលនៃការធ្វើអធិការកិច្ចជូនក្រសួង បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ក្រសួង៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;