ស្ថានភាព​អាកាសធាតុកម្ពុជា ពីថ្ងៃទី១៦ ដល់ ២២ ​កញ្ញា

  • 2019-09-16 01:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ប្រព័ន្ធ​សម្ពាធទាប (ITCZ) បន្ត​អូសបន្លាយ​លើកម្ពុជា និង​ចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា នឹង​រំកិល​ឡើងទៅលើ កាត់​លើភាគខាងជើងកម្ពុជា។

ស្ថានភាព​បែបនេះ ធ្វើឱ្យ​ភ្លៀង​បន្តធ្លាក់​រាយប៉ាយ​លើផ្ទៃ​ប្រទេស៖

១. បណ្តា​ខេត្ត​ភាគខាងត្បូង ភាគពាយ័ព្យ និង​តំបន់​មាត់​សមុទ្រ នឹង​មានភ្លៀង​ធ្លាក់​ពីបង្គួរ​ទៅខ្លាំង ដែលធ្វើឱ្យ​ផ្នែក​មួយ​ចំនួន​នៃបណ្តាខេត្ត​ទាំងនេះ បន្ត​ប្រឈម​ខ្ពស់ និង​ជំនន់​ទឹកភ្លៀង។

២. នៅលើ​ផ្ទៃ​សមុទ្រ មានភ្លៀង​ខ្យល់ និង​រលក​បក់បោកខ្លាំង។

ជាមួយ​គ្នានេះ ក្រសួង​ក៏បាន​អំពាវនាវឱ្យ​​មានការ​ប្រុងប្រយ័ត្នខ្ពស់​ចំពោះ​បាតុភុត ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;