សាឡង់​ដឹក​ខ្សាច់​ជាប់​នឹង​ជើង​ស្ពាន​ព្រែក​តា​មាក់​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ពាន​ឡើយ

  • 2019-09-16 01:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមអ្នកជំនាញការបច្ចេកទេសសាងសង់ស្ពានមកពីប្រទេសចិន បានបញ្ជាក់ថា សាឡង់​ដឹក​ខ្សាច់​ដែល​ជាប់​នឹង​ជើង​តាងនៃសសរស្ពានផ្នែកកណ្តាលប៉ែកខាងកើត នៃស្ពានព្រែកតាមាក់ មិន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់ធ្ងន់ធ្ងរដល់សសរ និងតួស្ពានព្រែកតាមាក់ទាំងមូលទេ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាសព័ត៍មាន​របស់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។

ក្រោយពីបូមខ្សាច់ចេញពីសាឡង់អស់ ក្រុមការងារ បច្ចេកទេសរបស់ដឹក​នាំ​ដោយ លោក ស៊ុន ចាន់​ថុល ទេសរដ្ឋមន្ត្រី​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​ក្រសួង​រ៉ែ និង​ថាមពល អភិបាល នៃគណៈអភិបាលខេត្តកណ្តាល តំណាង​អាជ្ញាធរ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហ​ន្តរាយ កងអន្តរាគមន៏ អង្គរក្ស សម្តេច ហ៊ុន សែន និង​ក្រុម​អ្នក​ជំនាញ​ការ​បច្ចេកទេស​សាងសង់​ស្ពាន​មក​ពីប្រទេសចិន ព្រមទាំង​មាន​កិច្ចសហការ​ជា​មួយ​អាជ្ញាធរ​មានសមត្ថកិច្ចពាក់ព័ន្ធ។

ក្នុង​ប្រតិបត្តិ​ការ​នោះ ក៏បាន​ធ្វើ​ការ​អូស​សាឡង់ជាច្រើនលើកច្រើនសារ ហើយ​ជម្រើស​ចុង​ក្រោយ​ក្រុម​ការងារ​បាន​សរុបកំលាំងរួមគ្នា អូសទាំងផ្លូវទឹក អូសទាំងលើគោក នៅតែមិនអាចអូស​សាឡង់​ខាង​លើ​នេះបាន ដោយសារសម្ពាធទឹកខ្លាំងពេក។ បន្ទាប់ពីបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយ ក្រុមបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និង​ក្រុមអ្នកជំនាញការបច្ចេកទេសសាងសង់ស្ពានមកពីប្រទេសចិន បានបញ្ជាក់ថា សាឡង់​ដឹក​ខ្សាច់​ដែល​ជាប់ឡើងខាងលើ មិនធ្វើអោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សសរ និង​តួស្ពាន​ព្រែក​តាមាក់ទាំងមូលទេ ។

ដូច្នេះក្រុមការងារបានសម្រេចធ្វើការផ្អាកនូវប្រតិបត្តិការអូសសាឡង់ខាងលើនេះជាបណ្តោះអាសន្នហើយ​ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តប្រតិបត្តិការសាជាថ្មី នៅពេលទឹកមានសភាព ធូរ​ស្រាលឡើងវិញ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;