ទូត​ខ្មែរ ប្រាប់​ឱ្យសារព័ត៌មាន​ឥណ្ឌូណេស៊ី កែតម្រូវ​រឿង «អង្គរវត្ត​ក្នុងដីថៃ»

  • 2019-09-16 03:50:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ឥណ្ឌូណេស៊ី បាន​ផ្ញើលិខិតទៅទស្សនាវដ្តី Tempo ដើម្បី​ឱ្យសារព័ត៌មាន​នេះ កែតម្រូវអត្ថបទរបស់ខ្លួន​ដែលបានដាក់ថា ប្រាសាទ​អង្គរវត្ត​ស្ថិតក្នុងទឹកដី​ប្រទេសថៃ។

ក្នុង​លិខិតដែលចុះ​កាលពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ របស់​លោក ហោ ណាំបូរ៉ា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំបានឃើញ​ព័ត៌មាន​មួយដែលដាក់ចំណងជើងថា "Ganjar Pranowo Punya Resep Candi Borobudur Lebih dari Angkor Wat" នៅលើ​វេបសាយ​របស់​អ្នក កាលពីថ្ងៃទី១២ ខែកញ្ញា។ វាមានកំហុសឆ្គងពីរដង​ក្នុងអត្ថបទ​នេះ ដែល​ថា​ អង្គរវត្ត​ស្ថិតនៅប្រទេសថៃ (ទាំងកថាខណ្ឌទីមួយ និង​ទី២)។ មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ដឹងហើយថា អង្គរ​វត្ត​គឺស្ថិតនៅក្នុងប្រទេស​កម្ពុជា ដែល​ជាតំបន់​ទេសចរណ៍​ដ៏ល្បី​មួយ​ក្នុង​ពិភពលោក»។

ឯកអគ្គរាជទូត​កម្ពុជា​បាន​រកឃើញ​ថា អត្ថបទ​នេះ​គឺដកស្រង់ចេញ​ពីភ្នាក់ងារ​សារព័ត៌មាន Antara ប៉ុន្តែ​ក្នុងអត្ថបទដើម​នៃភ្នាក់ងារ​សារព័ត៌មាន​នេះ ពុំមាន​កំហុស​ណាមួយឡើយ។ ការណ៍នេះ ធ្វើឱ្យលោក​ចោទសួរ​និពន្ធនាយក Tempo ថា «តើនេះ​ជាចេតនា ឬយ៉ាងណា» ដែលសរសេរថា អង្គរវត្តនៅលើទឹកដីថៃ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;