កប៉ាល់ដឹកឡានដែលក្រឡាប់នៅឆ្នេរ ត្រូវប្រើពេលរាប់ខែ ទើបយកចេញបាន

  • 2019-09-16 06:36:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​​មនុស្ស​គ្រប់​គ្នា​ចំនួន ២៤ នាក់​ត្រូវ​បាន​សង្គ្រោះ​ចេញ​ពី​កប៉ាល់​ដឹក​ទំនិញ ដែល​ក្រឡាប់​នៅ​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ​ Georgia រួច​ហើយ​នោះ ជំហាន​បន្ទាប់​​គឺ​នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ។

កប៉ាល់​ Golden Ray ដែល​មាន​​ទំហំ ៧១ ០០០ តោន​ ​នេះ​គឺ​មាន​ផ្ទុក​ដោយ​ប្រេង​ឥន្ធនៈ និង​រថយន្ត​​រាប់​ពាន់​គ្រឿង​នៅ​លើ​នោះ ហើយ​វា​កំពុង​ផ្អៀង​ខ្លួន។ ការ​សង្គ្រោះ​ និង​យក​កប៉ាល់​នេះ​ចេញ​គឺ​អាច​ចំណាយ​ពេល​រាប់​ខែ។ នេះ​បើ​តាម​​មេ​បញ្ជា​ការ​ឆ្មាំ​សមុទ្រ​បាន​ឲ្យ​ដឹង។

ក្នុង​ពេល​ជា​មួយ​គ្នា កប៉ាល់​នេះ​គឺ​បាន​បិទ​ផ្លូវ​កំពង់ផែ Bruanswick ដែល​ជា​កំពង់ផែ​​​មមាញឹក​​ជាង​គេ​ទី ២ របស់​សហរដ្ឋអាមេរិក​សម្រាប់​​ផ្នែក​រថយន្ត និង​ម៉ាស៊ីន​ធំៗ។ តំបន់​នេះ​ក៏​នឹង​ត្រូវ​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផង​ដែរ លុះត្រាតែ​​កប៉ាល់​នេះ​ត្រូវ​ស្រង់​ចេញ។

គួរ​ដឹង​ថា​កប៉ាល់​ដឹក​ទំនិញ Golden Ray ដែល​មាន​ផ្ទុក​រថយន្ត​រាប់​ពាន់​គ្រឿង បាន​ក្រឡាប់​នៅ​​ក្នុង​តំបន់​ St. Simons Sound ក្បែរ​ទីក្រុង​ Brunswick រដ្ឋ​ Georgia កាល​ពី​​ថ្ងៃ​ទី ៨ ខែ​កញ្ញា​កន្លង​ទៅ។ មូលហេតុ​នៃ​ការ​ក្រឡាប់​នៅ​មិន​ទាន់​កំណត់​បាន​នៅ​ឡើយ៕

ចុចអាន ៖ វីដេអូ៖ ទស្សនា​កប៉ាល់​ដឹកឡាន​រាប់ពាន់គ្រឿង​ដែល​បាន​ក្រឡាប់

អត្ថបទ៖ សុខហេង

អត្ថបទថ្មី
;