Abraham ព្រមានអង់គ្លេសបើមិនកោះហៅចូលជម្រើសជាតិទេ គេនឹងទៅលេងឲ្យនីហ្សេរីយ៉ា
- 2019-09-17 07:34:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Abraham ព្រមានអង់គ្លេសបើមិនកោះហៅចូលជម្រើសជាតិទេ គេនឹងទៅលេងឲ្យនីហ្សេរីយ៉ា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធកំពុងឡើងជើង Tammy Abraham បានព្រមានទៅកាន់លោក Gareth Southgate ថា គេអាចនឹងពិចារណាទៅលេងឲ្យជម្រើសជាតិនៅហ្សេរីយ៉ា ប្រសិនបើអង់គ្លេសបន្តមិនកោះហៅចូលលេង។
ខ្សែប្រយុទ្ធរបស់ Chelsea រូបនេះធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិអង់គ្លេសក្រុមធំ២ដងរួចមកហើយ តែជាការប្រកួតមិត្តភាពប៉ុណ្ណោះទល់នឹងប្រេស៊ីលនិងអាល្លឺម៉ង់។ ប៉ុន្តែគេមិនទាន់បង្ហាញខ្លួនចូលលេងប្រកួតពានផ្លូវការណាមួយជាមួយអង់គ្លេសនៅឡើយទេ។ កត្តានេះធ្វើឲ្យ Abraham នៅតែមានសិទ្ធិសម្រេចចិត្តទៅលេងឲ្យនីហ្សេរីយ៉ា ដែលជាសញ្ជាតិដើមឪពុករបស់គេ។
ពេលដែលលេងជាមួយអាល្លឺម៉ង់កាលពីឆ្នាំ២០១៧ វាបានបង្ហាញថា កីឡាករវ័យ២១ឆ្នាំបានដាក់ចិត្តលេងឲ្យអង់គ្លេសទៅហើយ។ ប៉ុន្តែបន្ទាប់ខកខានមិនកោះហៅចូលជម្រើសជាតិអស់ជិត២ឆ្នាំនិងមិនបានលេងជម្រុះ Euro 2020 រូបគេកំពុងពិចារណាទៅលេងឲ្យជម្រើសជាតិផ្សេង។
សម្រាប់រដូវកាលថ្មីនេះ Abraham បានបង្ហាញទម្រង់លេងល្អមែនទែន រកបាន៧គ្រាប់នៅ Premier League ក្នុងការបង្ហាញខ្លួន៥ប្រកួត។ កាលពីសប្ដាហ៍មុនគេធ្វើបាន Hat-Trick ក្នុងជំនួប Chelsea ឈ្នះ Wolves ៥-២៕