សម្តេច ហ៊ុន សែន បកស្រាយ​រឿង​បញ្ជូន​ពលរដ្ឋខ្មែរ ទៅធ្វើការ​នៅក្រៅប្រទេស

  • 2019-09-18 02:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​អ្នករិះគន់​ដែល​ថា​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បញ្ជូនពលករ​ខ្មែរ​ឱ្យទៅធ្វើខ្ញុំគេនៅក្រៅប្រទេស។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
ថ្លែង​ក្នុងសន្និសីទ​ថ្នាក់​រដ្ឋមន្រ្តី​ការងារ​លើកទី៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ស្រប​ពេល​នៃ​កិច្ច​ប្រជុំ​ថ្នាក់​មន្រ្តី​ជាន់ខ្ពស់​ការងារ​លើកទី៥ ក្នុង​ក្របខណ្ឌ​ក្រុម​ប្រទេស CLMTV កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៩ សម្តេច​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖

«ចង្រៃអី នៅប្រទេស​កម្ពុជានេះ ពេលដែលយើងបាន​ខិតខំស្វែងរក​ឱកាស​ការងារ​ធ្វើ​នៅក្រៅប្រទេស ដូចជានៅកូរ៉េខាងត្បូង ជប៉ុន ថៃ ម៉ាឡេស៊ី សិង្ហបុរី បែរជាគេចាត់ទុកថាយើង​បញ្ជូនមនុស្សឱ្យទៅស៊ីឈ្នួល​គេ ទៅធ្វើខ្ញុំគេ។ តែឥឡូវ​យើងដាក់ជាសំណួរសួរមើលថា បើមិនធ្វើការទេ តើនរណាអាចរស់​ទៅបាននោះ។ ធ្វើការវាមានធ្វើការ​ក្នុងប្រទេស និងក្រៅប្រទេស។ ប៉ុន្តែពួកគេ​បាន​ប្រែក្លាយ​បញ្ហា ការធ្វើចំណាកស្រុក​ទៅរកការងារ​ធ្វើនៅក្រៅប្រទេស វាទៅជារឿង​ថា យើងនឹង​មិនអាចដោះស្រាយ​បញ្ហា (ការងារ) ឱ្យប្រជាពលរដ្ឋ​ខ្លួនឯងបាន ហើយ​ឱ្យពលរដ្ឋខ្លួនឯង​ធ្វើចំណាកស្រុកទៅរក​ការងារធ្វើ»។

ប្រមុខ​រាជរដ្ឋាភិបាល​​បន្ថែម​ថា៖ «ផ្ទុយទៅវិញ ការរក​ការងារធ្វើនេះ គឺជា​ក្របខណ្ឌនៃកិច្ចខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន។ ក្នុងក្របខណ្ឌនេះ ដំបូង​គឺប្រទេស​ហ្វីលីពីន គឺ​ជាប្រទេស​ដែលមាន​ពលករ​ច្រើនជាងគេក្នុងការចេញទៅធ្វើការ​នៅក្រៅប្រទេស»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;