យល់​យ៉ាងណា​បើ Benzema, Bale និង Hazard ចាប់​ដៃ​គ្នា​ប្រយុទ្ធ​ទល់​នឹង PSG?

  • 2019-09-18 07:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ទីបំផុត​ Zinedine Zidane មាន​ឱកាស​អាច​នឹង​ជ្រើសរើស​​ប្រយុទ្ធ​៣​ខាង​លើ​ Karim Benzema, Gareth Bale និង Eden Hazard ឲ្យ​លេង​ជាមួយ​ហើយ។

Real Madrid នឹង​​ធ្វើ​ការ​ប្រកួត​ជាមួយ​ PSG ក្នុង​​កីឡដ្ឋាន Parc des Princes នៅ​យប់​ថ្ងៃ​ពុធ​នេះ​​ម៉ោង​២​រំលង​អាធ្រាត្រ ខណៈ​ដែល Zidan អាច​​នឹង​ចុច​ឈ្មោះ​ឲ្យ​​កីឡាករ​ទាំង​​៣​ខាង​លើ​លេង​ជាមួយ​គ្នា។ Hazard ទើប​តែ​ត្រលប់​​ជា​ពី​របួស ស្របពេល Bale ក៏​អាច​មក​​វិល​មក​ជួយ​ក្រុម​វិញ​បាន ក្រោយ​រួច​ពី​បម្រាម។ ប្រសិន​បើ​អ្នក​ទាំង​៣​បាន​ចាប់​ដៃ​គ្នា​មែន វា​គឺ​ជា​ការ​លេង​លើក​ដំបូង​ជាមួយ​គ្នា​របស់​ពួក​គេ។

បន្ទាប់​ពី​មួយ​ឆ្នាំ​ចាប់​តាំង​ពី​ការ​ចាកចេញ​របស់ Cristiano Ronaldo និង​ការ​រលំ​ប្រព័ន្ធ​លេង​ខាង​លើ​គេ​ឲ្យ​ឈ្មោះ​ថា BBC ការ​ចុះ​កុងត្រា​ផ្ទេរ​យក Hazard ត្រូវ​​គេ​រំពឹង​​នឹង​អាច​​ជំនួស​អ្វី​​ៗដែល​បាត់បង់។ មុន​ការ​ប្រកួត​យប់​នេះ​មក​ដល់ Zidane បាន​បញ្ជាក់​ថា Hazard បាន​ត្រៀម​រួចរាល់​ដើម្បី​លេង និង​សង្ឃឹម​ថា​ គេ​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​ម្នាក់​​​ហើយ​ទៅ​អនាគត​កាន់​តែ​លេច​ធ្លោ​ខ្លាំង៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;