ឆែក​តម្លៃ iPhone ​ឆ្នាំ ២០១៨ មុន​ពេលស៊េរីថ្មីមក​ដល់​ខ្មែរ​

  • 2019-09-19 03:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពេល iPhone ស៊េរី​ថ្មី​បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ និង​មាន​ហាង​ចំនួន​នៅ​ក្រុង​ភ្នំពេញ​បាន​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ ហើយ​វា​និង​មក​ដល់​ទីផ្សារ​ក្នុង​ក្នុង​អំឡុង​ចុង​សប្ដាហ៍​នេះ។

ស្ងាត់​នៅ​លើ​បណ្ដាញ​សង្គម​បន្តិច​មែន​តែ iPhone ស៊េរី​ឆ្នាំ ២០១៨ នៅ​តែ​​មាន​លក់​នៅ​តាម​ហាង​​​។ ចំពោះ​តម្លៃ​វិញ​ក៏​មាន​ការ​ប្រែប្រួល​បន្តិច​បន្តួច​ដែរ និង​អាច​មាន​ភាព​ខុស​គ្នា​ពី ១០ ទៅ ៣០ ដុល្លារ​ នៅ​តាម​ហាង។ចង់​ច្បាស់​ឆែក​តម្លៃ​ថ្មី​កំពុង​តាម​ហាង៖

តម្លៃ iPhone XS Max ស៊ីម​ពីរ៖

  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៩៩០ ដុល្លារ
  • ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ១៥០ ដុល្លារ
  • ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ២៥០ ដុល្លារ

តម្លៃ iPhone XS ស៊ីម​មួយ៖

  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៩៥០ ដុល្លារ
  • ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ១២០ ដុល្លារ
  • ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ២៣០ ដុល្លារ

តម្លៃ iPhone XR ស៊ីមពីរ៖

  • ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ៧៥០ ដុល្លារ
  • ទំហំ 128GB មាន​តម្លៃ​ខ្ទង់ ៨០០ ដុល្លារ
  • ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ៩០០ ដុល្លារ

សម្រាប់ iPhone ស៊េរី​ថ្មី Apple បាន​ប្រកាស​ជាផ្លូវ​ការ និង​​មាន​លក់ iPhone ទាំង ៣ស៊េរី​នៅ​ថ្ងៃ​ទី ២០ កញ្ញា នេះ ដែល​មាន​តម្លៃ​ចាប់​ពី ៦៩៩ ដុល្លារ សម្រាប់ iPhone 11 និង​តម្លៃ ៩៩៩ ដុល្លារ សម្រាប់ iPhone 11 Pro និង​មាន​តម្លៃ​ចាប់​ពី ១ ០៩៩ ដុល្លារ សម្រាប់ iPhone 11 Pro Max៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​នេះ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ និង​ខុសគ្នាតិចតួចនៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;